ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញធ្វើការជាមួយកម្មាភិបាលសំខាន់ៗនៅខេត្ត Gia Lai

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue និងក្រុមការងារនៃរដ្ឋាភិបាល បានធ្វើការជាមួយកម្មាភិបាលសំខាន់ៗនៅខេត្ត Gia Lai អំពីស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការការពារជាតិ - សន្តិសុខក្នុងរយៈពេល ៩ ខែដើមនេះ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញធ្វើការជាមួយកម្មាភិបាលសំខាន់ៗនៅខេត្ត Gia Lai - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ (រូបថត៖ TTXVN)

ថ្លែងសន្និដ្ឋាននៅក្នុងកិច្ចប្រជុំនេះឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការការពារជាតិនិងសន្តិសុខរបស់ខេត្ត Gia Lai ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ជាពិសេសក្នុងវិស័យកំណើនការប្រមូលថវិកា ការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច ការអភិវឌ្ឍសហគ្រាសសហករណ៍ ការទាក់ទាញទុនវិនិយោគជាដើម។

លោក Vuong Dinh Hue ក៏បានស្នើឱ្យខេត្ត Gia Lai គប្បីផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើដំណោះស្រាយនានាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០១៩ និងអនុវត្តសេចក្តីសម្រេចចិត្តរបស់មជ្ឈិម ប្រកបដោយប្រសិទ្ធភាព។ទន្ទឹមនឹងនេះដែរ ខេត្ត Gia Lai ត្រូវបន្តធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវបរិយាកាសវិនិយោគនិងធុរកិច្ច កែទម្រង់បែបបទរដ្ឋបាល និងបង្កើតលក្ខណៈងាយស្រួលទាំងអស់ដើម្បីកៀរគរសហគ្រាសមកវិនិយោគនិងអភិវឌ្ឍអង្គភាពអាជីវកម្មផងដែរ។ លោក Vuong Dinh Hue បន្តទៀតថាខេត្ត Gia Lai ចាំបាច់ត្រូវបន្តពង្រីកសក្តានុភាពនិងឧត្តមភាពរបស់ខ្លួនក្នុងផលិតកម្មកសិកម្ម ជាពិសេសគឺកសិកម្មបច្ចេកវិទ្យាខ្ពស់ដោយផ្សារភ្ជាប់ជាមួយឧស្សាហកម្មកែច្នៃ ព្រមទាំងជម្រុញឧត្តមភាពខាងអេកូទេសចរណ៍ដោយផ្សារភ្ជាប់ជាមួយនឹងការថែរក្សាវប្បធម៌ប្រពៃណីផងដែរ៕

ប្រតិកម្មទៅវិញ