ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមក្នុងវេទិការផលិតកម្ម និងជួញដូរផ្លែគូលែននៅខេត្ត Bac Giang |
ថ្លែងនៅក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទីផ្សាររបស់ខេត្ត Bac Giang ចំពោះផ្លែគូលែននិយាយដោយឡែក និងផ្លែឈើហូបផ្លែនិយាយរួម។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា
« គប្បីរួមសហការគ្នាក្នុងការតភ្ជាប់តំបន់ និងតភ្ជាប់ផ្នែកធ្វើពាណិជ្ជកម្មក្នុងវិស័យផលិតកម្ម ក៏ដូចជាលក់កសិផលទូទៅនិយាយរួម និងផ្លែគូលែននិយាយដោយឡែក ព្រមទាំងផលិតផលវប្បធម៌និងទេសចរណ៍ផងដែរ។ ទន្ទឹមនឹងនេះជួយផ្តល់ព័ត៌មានអំពីទីផ្សារ តម្រូវការអតិថិជនសម្រាប់គំរូ និងចំណង់ចំណូលចិត្តរបស់អតិថិជនចំពោះ កសិផលផ្សេងៗទៀត ដើម្បីណែនាំដល់ពាណិជ្ជករនិង ឈ្មួញដែលមានសក្តានុពល និងបទពិសោធន៍ឲ្យមកវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍និងសេវាកម្មផងដែរ»៕