ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Tran Hong Ha ទទួលជួបលោក Gong Zheng អភិបាលក្រុងសៀងហៃ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទី ៦ នៅទីក្រុងសៀងហៃ កាលពីរសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានទទួលជួបជាមួយអភិបាលទីក្រុងសៀងហៃ លោក Gong Zheng។

អភិបាលទីក្រុងសៀងហៃ លោក Gong Zheng បានចំណាយពេលជាច្រើនដើម្បីឧទ្ទេសនាមដល់ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha អំពីសក្តានុពល ប្រៀបខ្លាំង និងសមិទ្ធិផលអភិវឌ្ឍន៍សំខាន់ៗរបស់ទីក្រុងសៀងហៃនាពេលកន្លងមក ជាពិសេសគឺការផ្លាស់ប្តូរថ្មី នវានុវត្តន៍ និងការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Tran Hong Ha ទទួលជួបលោក Gong Zheng អភិបាលក្រុងសៀងហៃ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបលោក Gong Zheng អភិបាលទីក្រុងសៀងហៃ។ រូបថត៖ Tien Trung/TTXVN

សម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាងចំពោះទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម និងទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងតាមការយល់ដឹងរួមជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ លោកអភិបាលទីក្រុងសៀងហៃបានអះអាងនូវគោលបំណងចង់ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម; ស្នើវិស័យស្នូលចំនួន ៣ ដែលចាំបាច់ត្រូវជំរុញនាពេលខាងមុខ ៖ បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មប្រកបដោយចីរភាព ; ពង្រីកកិច្ចសហប្រតិបត្តិការលើសមត្ថភាពផលិតកម្ម; ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសជំនាន់វ័យក្មេង។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងនូវគោលជំហរឥតងាករេរបស់វៀតណាមក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន ហើយសង្កត់ធ្ងន់ថារដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងនិងត្រៀមខ្លួនជាស្រេច គាំទ្រនិងបង្កលក្ខណៈងាយស្រួលដល់ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ ជាពិសេសគឺមូលដ្ឋានលមានទំនាក់ទំនងប្រពៃណីនិងសក្តានុពលសហប្រតិបត្តិការជាច្រើនដូចជាទីក្រុងសៀងហៃ។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យទីក្រុងសៀងហៃបន្តពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសកិច្ចសហប្រតិបត្តិការមិត្តភាពរវាងសៀងហៃជាមួយទីក្រុងហូជីមិញ និងមូលដ្ឋានមួយចំនួនទៀតរបស់វៀតណាមដូចជាទីក្រុងហាណូយ ហាយផុង; អនុវត្តន៍វិធានការជួយសម្រួលពាណិជ្ជកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមនាំចេញទៅកាន់សៀងហៃ; បង្កើនការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង នវានុវត្តន៍ ការទាក់ទាញការវិនិយោគ និងហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ