|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai ទទួលជួបសន្ទនាជាមួយ គណៈប្រតិភូរដ្ឋសភា Slovakia (Image: VNA) |
(VOVworld) – នារសៀលថ្ងៃទី ២ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋសភា
Slovakia ដឹកនាំដោយ អនុប្រធានរដ្ឋសភា លោកស្រី Lassakova ដែលកំពុង
មានដំណើទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមនិងចូលរួមមហាសន្និបាត
សហភាពអន្តរសភា IPU លើកទី 132។ ក្នុងពិធីទទួលជួបសន្ទនានេះ លោក
Hoang Trung Hai ស្នើរឲ្យ Slovakia ជំរុញ EU សម្រេចការចរចារឆ្ពោះទៅការ
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) និងទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម នាពេលវេលា
បញ្ចប់ការចរចារ EVFTA។ លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចគាំទ្រនិងធ្វើជាស្ពានតភ្ជាប់ដើម្បី Slovakia
បង្កើនទំនាក់ ទំនងជាមួយអាស៊ានផងដែ។ រីឯខ្លួនវិញ លោកស្រី Lassakova
បានឲ្យដឹងថា៖ ភាំគី ទាំង ២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ
នាពេលថ្មីៗនេះ ហើយសម្តែងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ
ទេសចរណ៍ឲ្យបានខ្លាំងក្លាថែមទៀត នាពេលខាងមុខ៕