ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកខៀវ កញារីទ្ធ

Chia sẻ
(VOVWORLD) -នាថ្ងៃទី២២ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជាដឹកនាំ ដោយរដ្ឋមន្ត្រី លោក ខៀវ កញារីទ្ធ ក្នុងឧិកាសមកបំពេញទស្សនកិច្ចការងារនៅ វៀតណាម។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky។
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកខៀវ កញារីទ្ធ - ảnh 1

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកខៀវ កញារីទ្ធ

នៅក្នុងជំនួបនេះ លោក Vu Duc Dam បានចាត់ទុកថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាមនិង កម្ពុជានាពេលកន្លងទៅមានការអភិវឌ្ឍន៍កាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព តាមទិសស្លោក “អ្នកជិតខាងល្អប្រសើ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ រឹងមាំយូរអង្វែង”។ លោក Vu Duc Dam បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងវិទ្យុសម្លេងវៀតណាម ជាមួយក្រសួងព័ត៌មានកម្ពុជានិងវិទ្យុសម្លេងជាតិកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កញារីទ្ធ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលវៀតណាម ជាពិសេសគឺវិទ្យុសម្លេងវៀតណាម ក្នុងការដំឡើងស្ថានីយ៍ផ្សាយសម្លេង ទូរទស្សន៍ បំពាក់សំភារៈទំនើប បើកទូលាយរលកធាតុ អាកាស លើកកំពស់លទ្ធភាពផលិតកម្មនិងគុណភាពរលកផ្សាយសម្លេងផងដែរ៕

ប្រតិកម្មទៅវិញ