ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខសិង្ហបុរី លោក Teo Chee Hean |
ក្នុងជំនួបពិភាក្សានាថ្ងៃទី ២២ មីនា ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh និងឧបនាយករដ្ឋមន្ត្រី លោក Teo Chee Hean បានពិភាក្សាគ្នាយ៉ាងជ្រាលជ្រៅអំពីទំនាក់ទំនងការពារជាតិនិងសន្តិសុខ រួមទាំងព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមរយៈយន្តការទ្វេភាគីក៏ដូចជាក្នុងក្របខ័ណ្ឌពហុភាគី។ ឧបនា យករដ្ឋ មន្រ្តីទាំងពីររូប បានឯកភាពគ្នា រួមសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP។ ទន្ទឹមជាមួយគ្នានោះ ជំរុញកិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ភាគីទាំងពីរបានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗទៀត ដូចជាថាមពល ប្រេងនិងឧស្ម័ន បច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាព ប្រព័ន្ធដឹកជញ្ជូន ការអប់រំនិងការបណ្តុះបណ្តាល ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ទេសចរណ៍និងការជួបប្រាស្រ័យប្រជាជនជាដើម។
ឧបនាយករដ្ឋមន្រ្តីទាំងពីររូបក៏បានព្រមព្រៀងគ្នា ជំរុញសាមគ្គីភាពនិងពង្រីកនូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងបញ្ហាសន្តិសុខនិងយុទ្ធសាស្រ្តនៅក្នុងតំបន់។ ភាគីទាំងពីរបានចែករំលែកការព្រួយបារម្ភ អំពីបម្រែបម្រួលយ៉ាងស្មុគស្មាញនៅសមុទ្រខាងកើត និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិភាពដោយឈរលើមូល ដ្ឋានច្បាប់អន្តរជាតិ៕