|
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ថ្ឡែងមតិនៅក្នុងពិធី |
(VOVworld)- ពិធីបំផុស “ខែធ្វើសកម្មភាពដើម្បីបរិស្ថាន”បានប្រព្រឹត្តទៅនាយប់
ថ្ងៃទី៤មិថុនានៅខេត្ត Lao Cai ភាគខាងជើងវៀតណាម។ កម្មវិធីសិល្បៈមាន ឈ្មោះ
ថា “បំណងប្រាថ្នារបស់ធម្មជាតិ” សម្តែងក្នុងពិធី បានផ្សព្វផ្សាយសារមួយ ពោរពេញ
ទៅដោយអត្ថន័យសម្រាប់ការងារការពារបរិស្ថាន។ អញ្ជើញចូលរួម ក្នុងពិធីនេះ លោក
Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រីវៀតណាមបានមាន ប្រសាសន៍ថា៖
“នេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យសំដៅប្រមូលផ្តុំការចូលរួមរបស់ ប្រព័ន្ធ
នយោបាយទាំងមូល របស់សង្គមនិងប្រជាជនទូទាំងប្រទេស។ ដើម្បី អនុវត្តប្រកប
ដោយជោគជ័យនូវការងារការពារបរិស្ថាននេះ យើងគប្បីការពារ បរិស្ថានតាមរយៈសកម្ម
ភាពតិចតូច ជាកើស្តែងនិងជិតស្និទបំផុត។ខ្ញុំជឿជាក់ថា បុព្វហេតុការពារបរិស្ថាននឹង
ទទួលបានការយកចិត្តទុកដាក់និងការស្រុះចិត្តគំនិត របស់ប្រព័ននយោបាយទាំងមូល
អង្គភាពអាជីវកម្មនិងសហគមន៍ទាំងមូល ផងដែរ”៕