ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

Chia sẻ
(VOVWORLD) - ស៊ីហ្គេមលើកទី ៣២ កំពុងប្រព្រឹត្តទៅ ហើយការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១២ ដែលប្រព្រឹត្តទៅនាខែមិថុនា នឹងរួមចំណែកលើកកំពស់តួនាទី និងឋានៈរបស់កម្ពុជាក្នុងតំបន់ និងក្នុងពិភពលោក។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា (រូបថត៖ VNA)

ក្នុងឱកាសអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) នាថ្ងៃទី៥ ឧសភា ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញចូលជួបសម្តែងការគួរសម សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅទីស្នាក់ការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានជឿជាក់ថា ស៊ីហ្គេមលើកទី ៣២ កំពុងប្រព្រឹត្តទៅ ហើយការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី១២ ដែលប្រព្រឹត្តទៅនាខែមិថុនា នឹងរួមចំណែកលើកកំពស់តួនាទី និងឋានៈរបស់កម្ពុជាក្នុងតំបន់ និងក្នុងពិភពលោក។ លោកបានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូវៀតណាមក្នុងស៊ីហ្គេមលើកទី៣២ បង្ហាញពីការទទួលខុសត្រូវខ្ពស់ និងការគាំទ្រយ៉ាងសកម្មចំពោះកម្ពុជានិយាយដោយឡែក និងអាស៊ាននិយាយរួម។ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាទំនាក់ទំនងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀត ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ផងដែរ៕

ប្រតិកម្មទៅវិញ