ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញជួបសវនាការជាមួយប្រធានសភាជាន់ទាបជប៉ុន Nukaga Fukushiro (រូបថត៖ baochinhphu.vn) |
នាថ្ងៃទី ២២ ខែ ឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងជួបធ្វើការនៅប្រទេសជប៉ុន ចូលរួមសន្និសីទលើកទី ២៩ ស្តីពីអនាគតអាស៊ី ឧប នាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានអញ្ជើញចូលជួបសវនាការជាមួយប្រធានសភាជាន់ទាបជប៉ុនលោក Nukaga Fukushiro; ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន Saito Ken; ទេសាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) លោក Hayashi Nobumitsu និងជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាលើកកម្ពស់ការទូតប្រជាជនជប៉ុន (FEC) លោក Matsuzawa Ken។
នៅក្នុងជំនួបទាំងនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន ដោយស្នើឱ្យដៃគូជប៉ុនផ្តោតការយកចិត្តទុកដាក់ជំរុញការអនុវត្តជាក់ស្តែងនូវខ្លឹមសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើក្របខណ្ឌទំនាក់ទំនងថ្មី។ ប្រធានសភាជាន់ទាបជប៉ុន និងមន្ត្រីរបស់ជប៉ុន ក្នុងកិច្ចប្រជុំទាំងអស់បានអះអាងនូវការគាំទ្រ ហើយនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ; សង្កត់ធ្ងន់លើសារៈ សំខាន់ និងភាពចាំបាច់នៃការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពវៀត ណាម-ជប៉ុន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងស្ថានភាពថ្មី៕