ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បើកកម្មវិធីថ្នាក់ដឹកនាំជាន់ខ្ពស់ឆ្នាំ​២០២៤ នៅសហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលកំណត់ថា កម្លាំងខាងក្រៅដើរតួនាទីដ៏សំខាន់។
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បើកកម្មវិធីថ្នាក់ដឹកនាំជាន់ខ្ពស់ឆ្នាំ​២០២៤ នៅសហរដ្ឋអាមេរិក - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai (រូបថត៖ VOV)

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមេសា ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកម្មវិធីថ្នាក់ដឹកនាំជាន់ខ្ពស់ (VELP) ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យ Harvard (ទីក្រុង Boston) សហរដ្ឋអាមេរិក។ ក្នុងសុន្ទរកថាបើក ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានអះអាងថា វៀតណាមមានបំណងចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីអនុវត្តខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យអប់រំ និងការបណ្តុះបណ្តាល។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលកំណត់ថា កម្លាំងខាងក្រៅដើរតួនាទីដ៏សំខាន់។ លោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា កម្មវិធី VELP ២០២៤ នឹងជួយលាតត្រដាងបញ្ហាយុទ្ធសាស្ត្រជាច្រើន កំណត់ចក្ខុវិស័យ និងផ្តល់អនុសាសន៍ជាក់លាក់សម្រាប់វៀតណាម។

VELP ២០២៤ បានផ្តោតសំខាន់លើការពិភាក្សាលើខ្លឹមសារសំខាន់ៗចំនួន ៣ រួមមាន៖ យថាទស្សន៍ និងការវិវឌ្ឍគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចអាស៊ី វាយតម្លៃនិន្នាការផ្លាស់ប្តូរសំខាន់ៗ និងជះឥទ្ធិពលដល់វសេដ្ឋកិច្ចវៀតណាម; ជំរុញកម្លាំងចលករកំណើនថ្មីនៅវៀតណាម ជាពិសេសគឺនវានុវត្តន៍ បរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាថ្មី ដំណោះស្រាយដើម្បីជំនះពុះពារលើអន្ទាក់ចំណូលមធ្យម និងផ្លាស់ប្ដូរគំរូកំណើនផងដែរ៕

ប្រតិកម្មទៅវិញ