ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របែលហ្ស៊ីកមកបំពេញទស្សនកិច្ចវៀតណាម

Theo VOVWORLD -
Chia sẻ
Vovworld-នារសៀលថ្ងៃទី២០មករានៅទីក្រុងហាណូយក្នុងពិធីទទួលជួប​សន្ទនា​ជាមួយឧបនាយករដ្ឋមន្ត្រីព្រះរាជាណាចក្របែលហ្ស៊ីកលោក Johan Vande Lanotte
ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របែលហ្ស៊ីកមកបំពេញទស្សនកិច្ចវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របែលហ្ស៊ីកមកបំពេញទស្សនកិច្ចវៀតណាម (nguyentandung.org)



        Vovworld-នារសៀលថ្ងៃទី២០មករានៅទីក្រុងហាណូយក្នុងពិធីទទួលជួប​
សន្ទនា​ជាមួយឧបនាយករដ្ឋមន្ត្រីព្រះរាជាណាចក្របែលហ្ស៊ីកលោក Johan Vande
Lanotte ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីវៀត​ណាម​
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ឆ្នាំនេះវៀតណាមនិង​បែលហ្ស៊ីក​រំលឹក
ខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត នេះជារបត់​សំខាន់​ក្នុងទំនាក់ទំនង
រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​អះអាង​ថា រដ្ឋាភិបាល
វៀតណាមនឹងបង្កលក្ខណៈងាយស្រួលដើម្បីវិនិយោគិន​បែលហ្ស៊ីកទទួលបាន
ជោគជ័យនៅវៀតណាម ក៏ដូចជាបង្កើនតំលៃពាណិជ្ជកម្ម​ទ្វេភាគី។ នាយករដ្ឋមន្ត្រី
បានស្នើរបែលហ្ស៊ីកគាំទ្រនិងជំរុញបញ្ចប់ការចរចារលើ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម
សេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុបដូចជាទទួល​ស្គាល់ខឿនសេដ្ឋកិច្ចទីផ្សារ
របស់វៀតណាមយ៉ាងចាប់រហ័ស៕

ប្រតិកម្មទៅវិញ