ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេស

Theo VOVWORLD -
Chia sẻ
Vovworld-នាថ្ងៃទី១៦ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ​បរទេស​វៀតណាមលោក Pham Binh Minh បានចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការ​បរទេសឥណ្ឌូនេស៊ីលោក Marty Natalegawa រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីលោក Shanmugam និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេស - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការ
បរទេសបណ្ដាប្រទេស (VGP)

        Vovworld-នាថ្ងៃទី១៦ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ​បរទេស​
វៀតណាមលោក Pham Binh Minh បានចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការ​
បរទេសឥណ្ឌូនេស៊ីលោក Marty Natalegawa រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីលោក
Shanmugam និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។

        នៅបណ្ដាការចរចារតាមទូរស័ព្ទនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី​ការ​
បរទេស Pham Binh Minh បានរាយការណ៍រាល់បំរែបំរួលថ្មីៗនេះអំពីករណី​ស្ថានីយ៍
ខួង Haiyangshiyou 981 ពិសេសគឺការដែលចិនបានបញ្ជូនបរិមាណនាវា​ជាច្រើន
ក្នុងនោះមាននាវាចម្បាំងចូលដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាប​បាតសមុទ្រ
របស់វៀតណាមនិងសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាសំណូមពរចិន​ដកស្ថានីយ៍ខួង
និងនាវាចេញពីដំបន់សមុទ្ររបស់វៀតណាម។

        សម្ដែងការយកចិត្តទុកដាក់អំពីស្ថានភាពនាបច្ចុប្បន្ននៅសមុទ្រខាងកើត បណ្ដារដ្ឋមន្ត្រីការបរទេសបានចាត់ទុកថា វៀតណាមនិងចិនត្រូវអត់ធ្មត់ដោះ​ស្រាយការខ្វែងគំនិតដោយសន្តិវិធី។ នៅការចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី​ការ
បរទេសសឹង្ហបុរី លោក Pham Binh Minh បានអះអាងថា ស្ថានភាពនៅដំបន់​មួយ
ចំនួនរបស់វៀតណាមបានស្ថិរភាព វៀតណាមបានអនុវត្តវិធានការចាំបាច់​យក
ចិត្តទុកដាក់ដល់ការធានាសន្តិសុខសុវត្ថិភាពនិងទ្រពសម្បត្តិសំរាប់​វិនិយោគិន
បរទេសក្នុងនោះមានសឹង្ហបុរីផងនិងសម្ដែងបំណងវិនិយោគិនសឹង្ហបុរីនឹងនរចិត្ត
បន្តសកម្មភាពនៅ Binh Duong៕

ប្រតិកម្មទៅវិញ