ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន

Theo VOVWORLD -
Chia sẻ
Vovworld-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការ
បរទេសចិន (VOV)

        Vovworld-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh បានចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក
Wang Yi។ នៅការចរចារនារសៀលថ្ងៃទី១៥ឧសភា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ការ
បរទេស Pham Binh Minh ជាថ្មីម្ដងទៀតប្រឆាំងជំទាស់យ៉ាងដាច់ខាតនិង​សំណូម
ពរចិនដកស្ថានីយ៍ខួង Haiyangshiyou 981 និងនាវានានាដែលកំពុង​រំលោភ​ទៅលើ
ដំបន់សមុទ្រចំណុះអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិ​យុត្តាធិការរបស់
វៀតណាម។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់​ធ្ងន់​ថា អំពើរនេះរបស់
ភាគីចិនបានបណ្ដាលឥទ្ធិពលដ៏ធ្ងន់ធ្ងរទំនុកទុកចិត្តរវាង​ប្រទេសទាំងពីរនិង
មនោសញ្ចេតនារបស់ប្រជាជនវៀតណាម ដើរបញ្ច្រាស់​នឹង​កិច្ចព្រមព្រៀងរវាងថ្នាក់
ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនិងគោលការណ​សារវន្តបញ្ជាណែនាំដោះស្រាយ
បញ្ហានៅសមុទ្ររវាងប្រទេសទាំងពីរ រំលោភ​ច្បាប់អន្តរជាតិ ដើរបញ្ច្រាស់នឹងស្មារតី
សេចក្តីថ្លែងការស្ដីពីការប្រតិបត្តិរបស់ភាគី​នានានៅសមុទ្រខាងកើត (DOC)។
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បាន​អះអាងថា​វៀតណាមបានអត់ធ្មត់និងបង្ហាញ
សុឆ័ន្ទះ ដោយបានបញ្ជូនអនុរដ្ឋមន្ត្រី​ការ​បរទេស Ho Xuan Son ទៅប៉េកាំងផ្លាស់ប្តូរ
ដោយស្មោះត្រង់ជាមួយភាគីចិន។

        ស្ដីពីការដែលនាពេលកន្លងមកមានអំពើរបំផ្លាញមូលដ្ឋានផលិតកម្មរវាង​វៀតណាមនិងវិនិយោគិនបរទេស ប្រឆាំងនឹងអ្នកមានសមត្ថកិច្ចនៅដំបន់​មួយ​ចំនួន
របស់វៀតណាម ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា នេះ​ជាអំពើរ
រំលោភច្បាប់របស់បុគ្គល១ចំនួនដែលឆ្លៀតស្ថានភាពដើម្បីបង្កអុកឡុក ធ្វើឲ្យបាត់
សណ្ដាប់ធ្នាប់សន្តិសុខនិងសុវត្ថិភាពសង្គម។ រដ្ឋាភិបាលវៀតណាម​បាននិងកំពុង
អនុវត្តវិធានការប្តេជ្ញាទប់ស្កាត់និងដោះស្រាយម៉ឹងមាត់តាមច្បាប់​ចំពោះអំពើរបង្ក
អុកឡុករំលោភច្បាប់។ ឧបនាយករដ្ឋមន្ត្រីក៏អះអាងថា វៀត​ណាម​នឹងធ្វើអស់ពី
កំលាំងកាយចិត្តដើម្បីបង្កលក្ខណៈងាយស្រួលនិងធានា​សុវត្ថិភាពសំរាប់បុគ្គល
អង្គភាពអាជីវកម្មនិងស្ថាប័នបរទេសនៅវៀតណាម រួម​មានមនុស្សនិងអង្គភាព
អាជីវកម្មចិនតាមការកំណត់របស់ច្បាប់និងកិច្ចសន្យា​អន្តរជាតិរបស់វៀតណាម៕

ប្រតិកម្មទៅវិញ