ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាម្ចាស់ជំនួយឈានមុខ ក្នុងការផ្គត់ផ្គង់ដើមទុន ជួយឧបត្ថម្ភបច្ចេកទេសនិងការពិគ្រោះជំនួយ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តផ្តល់អាទិភាពឲ្យវៀតណាមទាក់ទងផ្ទាល់ជាមួយទុន ឬរួមបញ្ចូលប្រាក់កម្ចីជាមួយប្រភពជំនួយ ដើម្បីកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ និងធានាសុវត្ថិភាពដល់បំណុលសាធារណៈ។
អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Ahmed Saeed បានមានប្រសាសន៍ថា វៀតណាមគឺជាគំរូមួយក្នុងការប្រើប្រាស់ប្រភពទុន ODA ដែលអាចចែករំលែកជាមួយបណ្តាប្រទេសដទៃទៀត។ លោកអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានអះអាងថា លោកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីរក្សាស្ថេរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចវៀតណាម៕