ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែធ្នូ នៅ ទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក  Xiong Bo។  
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក  Pham Binh Minh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម - ảnh 1ទិដ្ឋភាពនៃជំនួប  

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពវិជ្ជមានទទួលបាននៃទំនាក់ទំនងរវាងវៀតណាមនិងចិនក្នុងរយៈពេលកន្លងទៅ ព្រមទាំងបានសង្កត់ធ្ងន់ថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ចកាលផ្តោតយកចិត្តទុកដាក់ពិសេសចំពោះការអភិវឌ្ឍទំនាក់ទំនង មិត្ត ភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានស្នើឯកអគ្គរដ្ឋទូតចិន លោក Xiong Bo រួមសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារនានារបស់វៀតណាម ដើម្បីរក្សាដំណើរទស្សនកិច្ចជាន់ខ្ពស់; ជំរុញរាល់វិស័យសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ; បង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស  មានការគ្រប់គ្រងល្អរាល់បញ្ហានៅខ្វែងគំនិតនិងជំរុញការដោះស្រាយបញ្ហាសមុទ្រផងដែរ។ ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេសវៀតណាម ក៏បានសម្តែងនូវជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូតចិននឹងលើកកម្ពស់នូវតួនា ទីជាស្ពានដ៏សំខាន់មួយ ដែលរួមចំណែកដល់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរនិងប្រទេសជាតិទាំងពីរនាពេលខាងមុខ។

ចំណែកឯកឯកអគ្គរដ្ឋទូតចិន លោក Xiong Bo  បានអះអាងថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូត លោកនឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ចិន ឲ្យបន្តមានការអភិវឌ្ឍន៍ស្របតាមផលប្រយោជន៍ក៏ដូចជាការអភិ វឌ្ឍន៍របស់ប្រទេសនិមួយៗ៕

ប្រតិកម្មទៅវិញ