ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប្រេស៊ីល លោក Michel Temer (រូបថតៈ ក្រសួងការបរទេសវៀតណាម) |
ក្នុងជំនួបជាមួយប្រធានាធិបតី Temer ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់នូវតួនាទីនិងឋានៈរបស់ប្រេស៊ីលលើឆាកអន្តរជាតិព្រមទាំងយកចិត្តទុកដាក់នូវទំនាក់ទំនងជាមួយប្រេស៊ីល។ ប្រធានាធិបតីប្រេស៊ីល លោក Michel Temer ក៏បានអះអាងថា ប្រេស៊ីលយកចិត្តទុកដាក់នូវតួនាទីសំខាន់របស់វៀតណាមក្នុងតំបន់អាស៊ីអាគ្នេយ៍និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក្នុងការពង្រឹងនិងពង្រីកឲ្យបានខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់ប្រេស៊ីលជាមួយវៀតណាម។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល Aloysio Nunes Ferreira ភាគីទាំងពីរបានឯកភាពជម្រុញការកសាងក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងទ្វេភាគី ដូចជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ផ្លាស់ប្តូរព័ត៌មានអំពីពន្ធដើម្បីឈានដល់ការជៀសវាងបង់ពន្ធពីរដងជាដើម។
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប្រេស៊ីល លោក Michel Temer (រូបថតៈ ក្រសួងការបរទេសវៀតណាម) |
ធ្វើការពិភាក្សាលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវា ចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ជាពិសេស គាំទ្រការដែលអាស៊ាននិងចិនសម្រេចបានឆាប់ៗនូវ ក្រមសីលធម៌របស់ភាគីនានានៅសមុទ្រខាងកើត(COC) ប្រកបដោយប្រសិទ្ធភាំពនិងជាក់ស្តែង។
ក្នុងឱកាសនេះ វៀតណាមនិងប្រេស៊ីលបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន រួមមានកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការអាកាសចរណ៍ អនុ ស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនិងអនុស្សរណៈយោគយល់ស្តីពីកិច្ច សហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងស្ថាប័នពន្លឿនការនាំចេញនិងវិនិយោគប្រេស៊ីល (APEX) ផងដែរ។
ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទៅសាកសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីលផងដែរ៕