ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅស្លូវ៉ាគី

Chia sẻ
(VOVWORLD) -នាថ្ងៃទី២០កញ្ញា ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចការងារនៅស្លូវ៉ាគីនោះ ឧបនា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសវនការជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគី លោក Robert Kaninak។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅស្លូវ៉ាគី - ảnh 1ជំនួបធ្វើការរវាងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជាមួយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគី លោក Robert Kaninak

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា បច្ចុប្បន្ន ស្លូវ៉ាគីកំពុងជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀត ណាមនៅ តំបន់អឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត ខណៈដែលវៀតណាមជាដៃគូពាណិជ្ជកម្ម ឈរលំដាប់ថ្នាក់ទី១៤របស់ស្លូវ៉ាគី។ លោក Vuong Dinh Hue បានស្នើឲ្យរដ្ឋាភិបាល ស្លូវ៉ាគី បន្តបង្កលក្ខណៈងាយស្រួលសម្រាប់ សហគ្រាសវៀតណាមដែលកំពុងវិនិ យោគនៅស្លូវ៉ាគី ក៏ដូចជា ធានាលក្ខណៈធ្វើការប្រកបដោយយុត្តិធម៌សម្រាប់ពលករ វៀតណាមរាប់រយនាក់ដែលកំពុងធ្វើការស្របច្បាប់នៅស្លូវ៉ាគី។ ភាគីទាំងពីរបាន ឯកភាព កសាងរាល់យន្តការសហប្រតិបត្តិការ ទាក់ទិននឹងផែនការសកម្មភាពជាក់ ស្តែង ជាពិសេស បង្កើនលក្ខណៈងាយស្រួលដើម្បីសហគ្រាសនៃប្រទេសទាំងពីរ ទាក់ទង់ផ្ទាល់នឹងវិស័យដែលជាប្រៀបខ្លាំងរបស់ភាគីនីមួយៗ។ ក្នុងឱកាសនេះ ភាគី ទាំងពីរ បានឯកភាព ជម្រុញដំណើរការចុះហត្ថលេ ខានិងអនុម័តលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU (EVFTA) ផងដែរ៕

ប្រតិកម្មទៅវិញ