ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយអគ្គនាយកទទួលបន្ទុកទីផ្សារវៀតណាម

Chia sẻ

(VOVWORLD)-នារសៀលថ្ងៃទី១៧ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយលោក David Stone អគ្គនាយកទទួល បន្ទុកទីផ្សារវៀតណាមនៃក្រុមហ៊ុនថាមពល AES (អាមេរិក)។ 

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយអគ្គនាយកទទួលបន្ទុកទីផ្សារវៀតណាម - ảnh 1 ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយលោក David Stone អគ្គនាយកទទួលបន្ទុកទីផ្សារវៀតណាមនៃក្រុមហ៊ុនថាមពល AES  (រូបថតៈ Dương Giang/TTXVN)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក David Stone បានឲ្យដឹងថា៖ ក្រុម ហុនAES ស្ថិតក្នុងបញ្ជីឈ្មោះក្រុមហ៊ុនថាមពលពិភពលោកចំនួន២០០ ដែលត្រូវរៀបចាត់ចំណាត់ថ្នាក់ដោយទស្សនាវដ្តី Fortune។ នៅវៀត ណាម ក្រុមហ៊ុន AES បានវិនិយោគចូល រោងចក្រវារីអគ្គិសនី Mong Duong 2 (ខេត្ត Quang Ninh) និងកំពុងស្វែងយល់ដើម្បី ចូលរួមវិនិ យោគចូលគម្រោងការរោងចក្រវារីអគ្គិសនីឧស្ម័ន Son My 2។ ក្រុមហ៊ុន ថាមពល AES សង្ឃឹមថា ការចូលរួមវិនិយោគលើគម្រោងការរោងចក្រ វារីអគ្គិសនី ឧស្ម័ន Son My ២ នេះ នឹងរួមចំណែកជម្រុញពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ នាពេលខាងមុខ។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានយល់ស្របជាមួយគោលជំហររបស់ក្រុមហ៊ុនថាមពល AES ដែលសហការជាមួយ អគ្គក្រុមហ៊ុនឧស្ម័នវៀតណាម អនុវត្តន៍គម្រោងការឃ្លាំងកំពង់ផែឧស្ម័ន រាវនិងស្នើឲ្យភាគីទាំងពីរ ជម្រុញការចុះកិច្ចសន្យាដើម្បីអនុវត្តន៍គម្រោង ការនេះក្នុងពេលវេលាឆាប់បំផុត៕

ប្រតិកម្មទៅវិញ