ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើកសម្ពោធអគាច្រកព្រំដែន Cau Treo

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី៣ធ្នូ  នៅមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo គណៈកម្មាធិការប្រជាជនខេត្ត Ha Tinh បានរៀបចំពិធីបើកសម្ពោធដាក់ឲ្យដំណើរ ការអគាច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo រួមផ្សំជាមួយ Quoc Mon ។ 
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើកសម្ពោធអគាច្រកព្រំដែន Cau Treo - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើកសម្ពោធអគា ច្រកព្រំដែន Cau Treo

ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Vuong Dinh Hue អញ្ជើញចូលរួមពិធី នេះផងដែរ។

        ត្រូវបានចាប់ផ្តើមសាងសងពីខែកក្កដាឆ្នាំ២០១១ អគាច្រកទ្វារព្រំដែនអន្តរ ជាតិ Cau Treo រួមផ្សំជាមួយ Quoc Mon ជាគំរោងការសំខាន់នៅមណ្ឌលសេដ្ឋ កិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo សម្រាប់បម្រើសកម្មភាពអំពីការទូត ត្រួត ពិនិត្យរបស់ស្ថាប័នមានសមត្ថកិច្ចតាមច្រកទ្វារព្រំដែន ធានាសន្តិសុខ ការពារជាតិ និងសុវត្ថភាពសម្រាប់មនុស្សនិងយានជំនេះដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំ ដែន។ លើសពីនេះទៅទៀត សំណង់នេះជានិមិត្តរូបជាតិ ធានាកត្តាអំពីវប្បធម៌ នយោបាយ អធិបតេយ្យបូរណភាពដែនដីរបស់ប្រទេសជាតិ និងចំណងសាមគ្គី ភាពមិត្តភាពរវាងប្រទេសវៀតណាមជាមួយឡាវទៀតផង៕

ប្រតិកម្មទៅវិញ