ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue៖ ជំនះពុះពារការ “បណ្តែតបណ្តោយ” និងការ “រិតត្បិត” ក្នុងតំបន់សេដ្ឋកិច្ចសហប្រតិបត្តិការនិងសហករណ៍

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី១៩ខែមករា នៅទីក្រុងហាណូយ សម្ព័ន្ធសហករណ៍វៀតណាម បានរៀបចំសន្និសីទអភិវឌ្ឍន៍សេដ្ឋកិច្ច សហប្រតិបត្តិការ សហករណ៍ និងសកម្មភាពនៃប្រព័ន្ធ សម្ព័ន្ធសហករណ៍វៀតណាមនាឆ្នាំកន្លងទៅ ក៏ដូចជាអនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំ ២០១៩ នេះ។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue៖ ជំនះពុះពារការ “បណ្តែតបណ្តោយ” និងការ “រិតត្បិត” ក្នុងតំបន់សេដ្ឋកិច្ចសហប្រតិបត្តិការនិងសហករណ៍ - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងសន្និសីទ

នាឆ្នាំកន្លងទៅ ចំនួនសហករណ៍ សម្ព័ន្ធសហករណ៍និងក្រុមការងាររួមតែងតែបានកើនឡើងជាលំដាប់ ពេលគឺ បច្ចុប្បន្ន នៅទូទាំងប្រទេសមានសហករណ៍ចំនួន ២២,៤៥៦ ក្នុងនោះ សហករណ៍កសិកម្មមានចំនួន ១៣ ពាន់។

បទអន្តរាគមន៍ដែលបានថ្លែងក្នុងសន្និសីទ បានចាត់ទុកថា៖ សហករ ណ៍ភាគច្រើន មានការយល់ដឹងនិងតម្រូវការផលិតកម្ម ធ្វើអាជីវកម្មដោយផ្សាភ្ជាប់ជាមួយខ្សែសង្វាក់តម្លៃ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យអង្គសន្និសីទ ត្រូវមានការយល់ដឹងឲ្យបានច្បាស់លាស់ អំពីមុខងារ តួនាទីដ៏សំខាន់នៃតំបន់សេដ្ឋកិច្ចសហប្រតិបត្តិការនិងសហករណ៍ ពីនោះ ប្រមូលផ្តុំ ដោះស្រាយរាល់ការលំបាក ការជំពាក់ជំពិន ជាពិសេស គឺរាល់ឧបសគ្គអំពីយន្តការ គោលនយោបាយ ដើម្បី បើកចេញផ្លូវសម្រាប់សេដ្ឋកិច្ចសហប្រតិបត្តិការនិងសហករណ៍អភិវឌ្ឍន៍ នាពេលខាងមុខ។

“គប្បីផ្តោតលើការពិនិត្យមើល ការឃ្លាំមើលក៏ដូចជាការវាយតម្លៃដោយមានប្រសិទ្ធភាពអំពីតំបន់សេដ្ឋកិច្ចសហប្រតិបត្តិ ដើម្បីជំនះពុះពារលើ បញ្ហាចំនួនពីរ គឺ៖ ទីមួយជាការបណ្តែតបណ្តោយ  ដោយមិនយកចិត្តទុកដាក់លើការបញ្ជាណែនាំ។ ទី២ជាការរឹតត្បិត។ មុននេះ ខណៈដែលធ្វើការឃ្លាំមើលនិងពិនិត្យមើលថា ឃុំមួយបានទទួលស្គាល់ជាឃុំជនបទថ្មី គឺ យោងតាមលក្ខណៈវិនិច្ឆ័យចាស់ ប៉ុន្តែ យ៉ាងហោចណាស់គឺត្រូវមានរូបសណ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការមួយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ”។ ហើយឥឡូវនេះ   លក្ខណៈវិនិច្ឆ័យទាំង១៩ ត្រូវបានផ្លាស់ប្តូរ ដោយត្រូវមានសហករណ៍មួយធ្វើជំនួញប្រកបដោយប្រសិទ្ធភាព។ ក្នុងពេលខាងមុខ ចាំបាច់ត្រូវពិនិត្យឡើងវិញដោយប្រុងប្រយ័ត្នថា តើមានសហករណ៍មួយធ្វើការរកស៊ីប្រកបដោយប្រសិទ្ធភាពមែនឬអត់”។ នេះបើយោងតាម ប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue។

នាឱកាសនេះ សម្ព័ន្ធសហករណ៍វៀតណាមបានរៀបចំខួបលើកទី២៥នៃទិវាបង្កើត ថ្ងៃទី២៩ តុលា ១៩៩៣- ២៩ តុលា ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ