ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam៖ អាទិភាពធំបំផុតគឺរក្សាគម្លាតសង្គមនៅទីក្រុងហូជីមិញ

Chia sẻ
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ក៏បានស្នើផងដែរថា ក្រៅពីការឃោសនានិងផ្សព្វផ្សាយមក ទីក្រុងហូជីមិញចាំបាច់ត្រូវបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ករណីដែលរំលោភបំពានបទប្បញ្ញត្តិបង្ការទប់ស្កាត់ជំងឺរាតត្បាត។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam៖ អាទិភាពធំបំផុតគឺរក្សាគម្លាតសង្គមនៅទីក្រុងហូជីមិញ - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam អញ្ជើញចុះត្រួតពិនិត្យតំបន់ត្រូវបិទខ្ទប់នៅខ័ណ្ឌ ១២ (រូបថត៖ VGP/Dinh Nam)

ក្នុងសន្និសីទកាសែតតាមប្រព័ន្ធអ៊ីនធឺរណែតនាព្រឹកថ្ងៃទី ១១ ខែកក្កដា ជាមួយគណៈកម្មាធិ ការដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺរាតត្បាតបានសង្កត់ធ្ងន់ថា អាទិភាពធំបំផុតនាពេលនេះគឺរក្សាគម្លាតសុវត្ថភាពក្នុងសង្គមដើម្បីកាត់ផ្តាច់ ប្រភពឆ្លង រាលដាលនៅទីក្រុងហូជីមិញ។

ដោយកត់សំគាល់ថា ក្នុងរយៈពេល ២ ថ្ងៃនៃការអនុវត្តភារកិច្ចក្នុងស្ថានភាពថ្មី ជាមួយនឹងដំណោះស្រាយនិងវិធីថ្មីៗជាច្រើន ការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ទីក្រុង ហូជីមិញត្រូវបានអនុវត្តន៍ជាមូលដ្ឋាន មានភាពម៉ត់ចត់ ហើយស្ថានភាពរាតត្បាតត្រូវបានគ្រប់គ្រងជាបណ្តើរៗ។

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ក៏បានស្នើផងដែរថា ក្រៅពីការឃោសនានិងផ្សព្វ ផ្សាយមក ទីក្រុងហូជីមិញចាំបាច់ត្រូវបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ករណីដែលរំលោភបំពានបទប្បញ្ញត្តិបង្ការទប់ស្កាត់ជំងឺរាតត្បាត។  ទន្ទឹមនឹងការរៀបចំផ្សារសូន្យដុង គួរតែមានទម្រង់ឧបត្ថម្ភយ៉ាងលឿនជាងមុនដល់ជនក្រីក្រដូចជា ហាងលក់បាយឥតគិតថ្លៃ។ អ្នកដែលខ្វះខាតទាំងអស់ត្រូវការឧបត្ថម្ភជាបន្ទាន់ហើយកុំអាក់ខានអាហារទាល់តែសោះ។

ម្យ៉ាងវិញទៀត ទីក្រុងចាំបាច់ត្រូវដោះស្រាយរាល់ការលំបាកនានាក្នុងពេលឆាប់ៗ ដើម្បីធានាការទិញសំភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ការពារជំងឺរាតត្បាត។ ម៉្យាងវិញទៀត ត្រូវយកចិត្តទុកដាក់លើការអនាម័យបរិស្ថាន ជាពិសេសប្រភពបង្ករោគដូចជាកាកសំណល់វេជ្ជសាស្រ្តជាដើម៕

ប្រតិកម្មទៅវិញ