ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញទទួលជួបជាមួយគណៈប្រតិភូភូមិកុមារអន្តរជាតិ SOS |
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយភូមិកុមារ SOS ដោយគាំទ្រដល់ការថែទាំនិងការចិញ្ចឹមបីបាច់តាមរូបសណ្ឋានគ្រួសារ របស់ភូមិកុមារ SOS។ ទន្ទឹមជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីក៏មានបំណង ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងមានសកម្មភាពជួយឧបត្ថម្ភកុមារវៀត ណាមឲ្យបានច្រើនថែមទៀត នាប៉ុន្មានឆ្នាំមុខ។
ក្នុងអំឡុងពេលស្នាក់នៅវៀតណាម ក្រៅពីបានជូបធ្វើការជាមួយក្រសួងនិងទីភ្នាក់ ងារពាក់ព័ន្ធផ្សេងៗទៀត គណៈប្រតិភូភូមិកុមារអន្តរជាតិ SOS នឹងធ្វើទស្សនកិច្ច ស្ទាបស្ទង់លើរូបសណ្ឋានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ភូមិកុមារ SOS មួយចំនួននៅវៀតណាម ដើម្បីអំពាវនាវជំនួយបន្ថែមពីបុគ្គល អង្គការអន្តរជាតិនា នា នាពេលអនាគត៕