ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី៦ ខែឧសភា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam រួមជាមួយក្រុមការងារនៃក្រសួង ស្ថាប័នមជ្ឈិម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស (នីតិកាលទី១១) ស្តីពីការកសាង អភិវឌ្ឍន៍វប្ប ធម៌និងមនុស្សវៀតណាម សំដៅឆ្លើយតបទៅនឹងតម្រូវ ការអភិវឌ្ឍប្រទេសជាតិប្រកប ដោយនិរន្តរភាព។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី  

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam បានស្នើឲ្យខេត្ត Soc Trang បន្តការលើកកម្ពស់ សមត្ថិភាពដឹកនាំរបស់គណកម្មាធិការបក្សខេត្ត តួនាទីគ្រប់គ្រងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងកៀងគរការចូលរួមរបស់អង្គការសង្គមនានានិងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការអនុវត្តសេច ក្តីសម្រេចចិត្ត  ដើម្បីបង្កើតឡើងនូវបម្រែបម្រួលច្បាស់លាស់ក្នុងភារកិច្ចកសាងសតិអារម្មណ៍ សីលធម៌ ផ្នត់រស់នៅនិងជីវភាពវប្បធម៌។

ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទៅទស្សនា វិទ្យា ល័យនិងសាលាអន្តេវាសិកដ្ឋាន Thanh Phu នៅស្រុក My Xuyen ខេត្ត Soc Trang ផងដែរ៕

ប្រតិកម្មទៅវិញ