ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានទទួលជួបជាមួយថ្នាក់ដឹកនាំនិងរដ្ឋមន្ត្រីការបរទេសប្រទេសនានាដែលចូលរួមវគ្គពិភាក្សាបើកចំហរថ្នាក់រដ្ឋមន្ត្រីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ ខែមករា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្នុងញូវយ៉ក ប្រទេសអាមេរិក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអេស្តូនីលោក Urmas Reinsalu រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់លោកស្រី Michelle Muentefering នាយករដ្ឋមន្ត្រីរបស់ប្រទេសកោះ Saint Vincent និង Grenadines លោក Ralph Gonsalves
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានទទួលជួបជាមួយថ្នាក់ដឹកនាំនិងរដ្ឋមន្ត្រីការបរទេសប្រទេសនានាដែលចូលរួមវគ្គពិភាក្សាបើកចំហរថ្នាក់រដ្ឋមន្ត្រីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជ - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Pham Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី លោក Peter Szijjarto (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ មេដឹកនាំនិងរដ្ឋមន្ត្រីការបរទេសប្រទេសនានាបានបញ្ជាក់ពីការគោរពនិងបន្កើនទំនាក់ទំនងជាមួយវៀតណាម ហើយជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាជាមួយវៀតណាមលើវេទិកាអង្គការសហប្រជាជាតិនិងបង្កើនកិច្ចសហប្រតិបតត្តិការលើគ្រប់វិស័យដែលវៀតណាមនិងបណ្ដាប្រទេសមានប្រៀបខ្លាំង។

វិឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh គោលបំណងចង់បន្តបន្កើនសហការជាមួយអេស្តូនី ហុងគ្រី អាល្លឺម៉ង់និងប្រទេសកោះ Saint Vincent និង Grenadines សំដៅរួមចំណែកយ៉ាងសកម្មចូលក្នុងការងាររបស់អង្គការសហប្រជាជាតិក្នុងវិស័យសន្តិភាពនិងសន្តិសុខ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានទទួលជួបជាមួយថ្នាក់ដឹកនាំនិងរដ្ឋមន្ត្រីការបរទេសប្រទេសនានាដែលចូលរួមវគ្គពិភាក្សាបើកចំហរថ្នាក់រដ្ឋមន្ត្រីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជ - ảnh 2 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Pham Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Urmas Reinsalu (រូបថត៖ vnanet.vn)

ជាពិសេសចំពោះអេស្តូនី ហុងគ្រីនិងអាល្លឺម៉ង់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានបំណងចង់បង្កើនទំនាក់ទំនងពាណីជ្ជកម្ម - វិនិយោគ ជាពិសេសគឺឱកាសនៅពេលដែលកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ត្រូវបានអនុម័ត៕

ប្រតិកម្មទៅវិញ