ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាព័រទុយហ្គាល់ លោក Eduardo Ferro Rodrigues |
ក្នុងដំណើរទស្សនកិច្ចនេះ នារសៀលថ្ងៃទី២៥ឧសភា (តាមម៉ោងតំបន់) នៅទីស្នាក់ការរដ្ឋសភា ព័រទុយហ្គាល់ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភា ព័រទុយហ្គាល់ លោក Eduardo Ferro Rodrigues ។ នៅទីនេះ លោក Pham Binh Minh បានវាយ តម្លៃខ្ពស់ ចំពោះតួនាទីរបស់ ព័រទុយហ្គាល់ក្នុងសហភាពអឺរ៉ុប (EU) ក៏ដូចជាក្នុងការ ចូលរួមដោះស្រាយរាល់បញ្ហារួមរបស់សហគមន៍អន្តរជាតិ ព្រមទាំងស្នើឲ្យប្រទេស ទាំងពីរ បន្តគាំទ្រគ្នានៅបណ្តាវេទិការពហុភាគី។លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យរដ្ឋសភា ព័រទុយហ្គាល់ គាំទ្រនិងលើកទឹកចិត្តឲ្យសហគ្រាស ព័រទុយហ្គាល់ បង្កើនកិច្ចសហប្រតិបត្តិការ ធ្វើអាជីវកម្មនៅវៀតណាមនិងគូស បញ្ជាក់ថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសបរទេស អនុវត្តសកម្មភាពធ្វើអាជីវកម្មនៅវៀតណាម។
អញ្ជើញឆ្លើយតបវិញ ប្រធានរដ្ឋសភា ព័រទុយហ្គាល់ លោក Eduardo Ferro Rodrigues បានអះអាងថា ព័រទុយហ្គាល់គាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់ វិស័យជាមួយវៀតណាម ជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងទេសចរ។លោករូបនេះ ក៏បានឲ្យដឹងថែមទៀតថា រដ្ឋសភា ព័រទុយ ហ្គាល់ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ជាមួយ រដ្ឋសភាវៀតណាមក្នុងសកម្មភាពតាក់តែងច្បាប់ ជាពិសេសគាំទ្រការចុះហត្ថលេខា យ៉ាងឆាប់ៗនិងការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម -EU ផងដែរ៕