ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេស El Salvador លោក Carlos Castañeda |
នៅក្នុងជំនួបទទួលជួបជាមួយគណៈប្រតិភូនារសៀលថ្ងៃទី២៨ សីហា ឧប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងគាំទ្រចំពោះការ ដែល El Salvador បានសម្រេចបើកការិយាល័យតំណាងកុងស៊ុលកិត្តយសនៅទី ក្រុងហូជីមិញ។ លោក Pham Binh Minh មានបំណងថា ប្រទេសទាំងពីរ បន្តរួម សហ ការនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាអង្គការអន្តរជាតិនិងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិនិងវេទិកសហប្រតិបត្តិការអាស៊ីបូព៌ានិង អាមេរិកឡាទីន។
មុននោះ ក្នុងសម័យពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរលើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី២៨ សីហា ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Quang Ngoc និងអនុរដ្ឋមន្ត្រីការបរទេស El Salvador លោក Carlos Castañeda។ ភាគីទាំងពីរបានពិភាក្សាលើវិធានការសំដៅរួមចំណែកបង្កើនទំ នាក់ទំនងរវាងប្រទេសទាំងពីរ និងបន្តលើកកំពស់ប្រសិទ្ធិភាពនៃយន្តការពិគ្រោះ យោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រីការបទេសEl Salvador លោក Carlos Castañeda នឹងអញ្ជើញទៅទស្សនានិងបំពេញការងារនៅទីក្រុង ហូជីមិញ និងបើកឲ្យដំណើរការការិយាល័យតំណាងកុងស៊ុល El Salvador នៅទីក្រុងហូជីមិញផងដែរ៕