|
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang (VOV) |
Vovworld-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh នាព្រឹកថ្ងៃទី១៤មិថុនាបានធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសន្តិសុខការពារជាតិក្នុងឆមាសទី១ឆ្នាំ២០១៤និងការងារស្នូលក្នុងរយៈពេលខាងមុខ។ ក្នុងឆមាសទី១ ទីក្រុង Da Nang បានប្រមូលផ្ដុំបញ្ជាអនុវត្តល្អកម្មវិធីឆ្នាំអង្គភាពអាជីវកម្ម២០១៤ គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផលិតកម្មអាជីវកម្មរក្សាបានកំរិតកំណើន។ ប៉ុន្តែស្ថាន
ភាពតានតឹងនៅសមុទ្រខាងកើតបានធ្វើឲ្យបរិមាណភ្ញៀវចិនមក Da Nang ក្នុង
ខែឧសភានិងមិថុនាថយចុះពី៥០ដល់៧០%។ ទីក្រុងបានម្ចាស់ការស្វែងរកបើកទូលាយទីផ្សារផ្សេងៗដូចជាកូរ៉េខាងត្បូងជប៉ុនម៉ាឡេស៊ី។ ឧបនាយករដ្ឋមន្ត្រី
Vu Van Ninh បានសំណូមពរក្រសួងស្ថាប័នទាក់ទិនសហការជាមួយរដ្ឋអំណាច
ទីក្រុងដោះស្រាយការរាំងស្ទះបង្កលក្ខណៈងាយស្រួលឲ្យទីក្រុងអភិវឌ្ឍន៍៕