![ឧបនាយករដ្ឋមន្ត្រី Vu Van NInh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងសេដ្ឋកិច្ចក្រៅប្រទេសហុងគ្រី - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_01_13/c12a4252-20_49_43_418.jpg) |
ឧបនាយករដ្ឋមន្ត្រី Vu Van NInh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនិងសេដ្ឋកិច្ចក្រៅប្រទេសហុងគ្រី |
(VOV)_ នាថ្ងៃទី១២ មករា នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Vu Van Ninh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសេដ្ឋ
កិច្ចក្រៅប្រទេសហុងគ្រី Szijjarto Peter ។ សម្ដែងនូវការគោរពចំពោះការវាយតំលៃ
នានារបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសេដ្ឋកិច្ចក្រៅប្រទេសហុងគ្រី ចំពោះ
សមិទ្ធិផលសេដ្ឋកិច្ច និងសង្គមកិច្ចរបស់វៀតណាមក្នុងរយៈពេលកន្លងទៅ ឧប
នាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានចាត់ទុកថា៖ ការបង្កើនកំណើន
ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ជានិច្ចកាលមាន
កំរិតខ្ពស់ ពី១៥ដល់២០%។ លោក Vu Van Ninh ក៏បានសម្ដែងគោលបំណងថា៖
ហុងគ្រីបន្តជួយឧបត្ថម្ភវៀតណាម អនុវត្តគំរោងការណ៍នានា ដែលភាគីទាំងពីរ
មានតម្រូវការសហប្រតិបត្តិការ៕