នារសៀលថ្ងៃទី ២៨ មិថុនា នៅទីស្នាក់កាលរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម
Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណូបការៈ
ទីក្រុង Tam Ky ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) ដែលកំពុងមានដំណើរ ទស្សនានៅរដ្ឋធានីហាណូយ។ ក្នុងការទទួលជួបសន្ទនា ឧបនាយករដ្ឋមន្ត្រីបាន
សង្ត់ធ្ងន់ថា៖ បក្ស រដ្ឋ ជានិច្ចកាលចងចាំជានិច្ចគុណបំណាច់ដ៏ធំធេងនៃអ្នកម្តាយវីរភាព
វៀតណាម យុទ្ធជនពិការនិងគ្រួសារយុទ្ធជនពលីនៅទីនេះ ដែលរួមចំណែកដ៏សំខាន់ ក្នុងការធ្វើឡើងសម្ឋិទផលរបស់ប្រទេសជាតិ។ ឧបនាយករដ្ឋមន្ត្រីបានស្នើ គណៈកម្មា
ធិការបក្សទីក្រុង រដ្ឋអំណាចទីក្រុង Tam Kỳ និងខេត្ត Quang Nam យកចិត្តទុកដាក់ថែ
ទាំជីវភាពរស់នៅរបស់អ្នកមានគុណូបការៈ តទៅទៀត ជាពិសេសគឺ អ្នកម្តាយវីរភាព
វៀតណាម៕