ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្តាតំណាងដែលបានចូលរួមមហោស្រពវៀតណាម-ឡាវលើកទី ៣

Chia sẻ
នារសៀលថ្ងៃទី ១៨ កក្កដា នៅទីក្រុងហាណូយ
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បាន
ទទួលជួបសន្ទនាជាមួយបណ្តាតំណាងដែលបានចូល
រួមមហោស្រព មិត្តភាពប្រជាជនវៀតណាម-ឡាវ
លើកទី ៣។
នារសៀលថ្ងៃទី ១៨ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen
Xuan Phuc បានទទួលជួបសន្ទនាជាមួយបណ្តាតំណាងដែលបានចូលរួមមហោស្រព មិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី ៣។ ក្នុងជំបួបសន្ទនា ឧបនាយករដ្ឋមន្ត្រីបាន
អះអាងថា៖ បក្សនិងរដ្ឋវៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីនិងបណ្ដាការខំប្រឹង ប្រែងរបស់សមាគមមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ហើយនិងបង្កលក្ខណៈ
ងាយស្រួលដើម្បីបណ្ដាការផ្តួចផ្តើមនិងកម្មវិធីសកម្មភាពរបស់សមាគមមិត្តភាពទាំង ២ ទទួលបានប្រសិទ្ធភាពខ្ពស់។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានគោលបំណ
ងថា៖ ក្នុងរយៈពេលខាងមុខ ភាគីទាំង ២ នឹងរៀបចំសកម្មភាពជា ច្រើនថែមទៀត សំដៅរួមចំណែកក្នុងការពង្រឹងនិងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីពិសេស
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ ឲ្យខ្លាំងក្លា ថែមទៀត៕

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្តាតំណាងដែលបានចូលរួមមហោស្រពវៀតណាម-ឡាវលើកទី ៣ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយបណ្តាតំណាងដែលបានចូលរួមមហោស្រព មិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី ៣។ (Image: Internet)

ប្រតិកម្មទៅវិញ