|
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai អញ្ជើញចូលរួមសន្និសីទបូកសរុបផ្នែកធនធានបរិស្ថាន |
(VOV)_នាថ្ងៃទី៥ មករា នៅទីក្រុងហាណូយ ក្រសួងធនធាននិងបរិស្ថានវៀត
ណាម បានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០១៥ និងអនុវត្តភារកិច្ចឆ្នាំ២០១៦ ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai បានអះអាងថា៖ បក្ស រដ្ឋ បានយកចិត្តទុកដាក់ជាពិសេសចំពោះការងារគ្រប់គ្រងធនធាន ការ
ពារបរិស្ថាន និងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ស្ដីពីទិសដៅ ភារកិច្ចក្នុងដំ
ណាក់កាល២០១៦-២០២០ ក៏ដូចជាបណ្ដាភារកិច្ច ដំណោះស្រាយក្នុងបឆ្នាំ ២០១៦
ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai បានស្នើអោយត្រូវបន្តសុក្រិតប្រព័ន្ធ
ច្បាប់ យន្តការគោលនយោបាយ បង្កើនការគ្រប់គ្រងអំពីធនធាននិងបរិស្ថាន ៕