ឧទ្ធម្ភាគចក្រ​ដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក​ Ebrahim Raisi បានធ្លាក់ដោយសារតែអាកាសធាតុអាក្រក់ និងផ្ទុកលើសចំពុះ

Chia sẻ
(VOVWORLD) - មូលហេតុដែលធ្វើឲ្យឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី Ebrahim Raisi បានធ្លាក់កាលពីថ្ងៃទី ១៩ ខែឧសភា គឺដោយសារតែអាកាសធាតុអាក្រក់ ហើយឧទ្ធម្ភាគចក្របានផ្ទុកលើសចំពុះ។ 

ព័ត៌មានខាងលើត្រូវបានទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Fars ដកស្រង់ពីប្រភពព័ត៌មានសន្តិសុខដែលប្រកាសលទ្ធផលស៊ើបអង្កេតចុងក្រោយនៃការធ្លាក់ឧទ្ធម្ភាគចក្រ។ ប្រភពព័ត៌មាននេះ បានឲ្យដឹងថា ការស៊ើបអង្កេតបានបង្ហាញថា ឧទ្ធម្ភាគចក្រផ្ទុកមនុស្ស ២ នាក់លើសពីការអនុញ្ញាត។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ នាថ្ងៃទី ២១ សីហា ដោយមានសំឡេងគាំទ្រភាគច្រើន សភាអ៊ីរ៉ង់បានអនុម័តលើបញ្ជីគណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ រួមទាំងរដ្ឋមន្ត្រីចំនួន ១៩នាក់ ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីថ្មី លោក Pezeshkian ។ នេះជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ២០០១មក ដែលសភាអ៊ីរ៉ង់បានអនុម័តលើបញ្ជីគណៈរដ្ឋមន្ត្រីថ្មីដែលត្រូវបានតែងតាំងដោយប្រធានាធិបតី។ គួរកត់សម្គាល់ថា សភាអ៊ីរ៉ង់បច្ចុប្បន្ននេះ ភាគច្រើនគឺជាសមាជិកសភាអភិរក្សនិយម ខណៈដែលគណៈរដ្ឋមន្ត្រីថ្មីរួមមានអ្នកនយោបាយគាំទ្រកំណែទម្រង់។ បញ្ជីគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើត និងដាក់ជូនដោយប្រធានាធិបតី Masoud Pezeshkian នៅថ្ងៃទី ១១ ខែសីហា រយៈពេលតិចជាង ២ សប្តាហ៍បន្ទាប់ពីលោក Pezeshkian បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់។ នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយប្រធានាធិបតី Pezeshkian អ្នកការទូតជើងចាស់ Abbas Araqchi កាន់តំណែងជារដ្ឋមន្ត្រីការបរទេស៕

ប្រតិកម្មទៅវិញ