ចូលរួមក្នុង កម្មវិធីនេះមានមិត្តភក្តិអាឡឺម៉ង់ និងប្រទេសផ្សេងៗទៀតយ៉ាងច្រើនកុះករ ព្រមទាំង ប្រជាជនវៀតណាមដែលកំពុងរស់នៅអាល្លឺម៉ង់ផងដែរ។
ការសម្តែងឧបករណ៍ភ្លេងជនជាតិជាច្រើន ដែលពោរពេញទៅដោយវប្បធម៌ប្រជាប្រិយវៀតណាម។ (រូបថត៖ VNA) |
ចាប់ផ្ដើមកម្មវិធីគឺការសម្តែងនិទានរឿងនាង Kieu របស់កវី Nguyen Du ជា ភាសាអាឡឺម៉ង់ដោយវិចិត្រករជនជាតិអាឡឺម៉ង់ Christiane Voigt។ បន្ទាប់មក ទស្សនិកជនបានរីករាយជាមួយនឹងការសម្តែងឧបករណ៍ភ្លេងជនជាតិជាច្រើន ដែលពោរ ពេញទៅដោយវប្បធម៌ប្រជាប្រិយវៀតណាម។ វិចិត្រករបានឧទ្ទេសនាមអំពីបទភ្លេង ប្រជាប្រិយជាច្រើននៃតំបន់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម។
បញ្ចប់ការសម្តែងនីមួយៗ បណ្ដាសិល្បករក៏បានចំណាយពេលដើម្បីប្រាស្រ័យ ទាក់ទងជាមួយទស្សនិកជន ហើយបានឧទ្ទេសនាមអំពីឧបករណ៍ភ្លេងប្រជាប្រិយវៀត ណាមផងដែរ៕