ឧទ្ទេសនាមសកម្មភាពដំបូងក្នុងចំណោមព្រឹត្តិការណ៍នៃឆ្នាំ APEC វៀតណាម២០១៧

Chia sẻ
(VOVworld) - សន្និសីទក្រៅផ្លូវការបណ្ដាមន្ត្រីជាន់
ខ្ពស់ APEC (ISOM) និងសកម្មភាពទាក់ទិននានា នឹង
ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ធ្នូ ខាង
មុខ នៅមជ្ឈមណ្ឌលសន្និសីទជាតិ រដ្ឋធានីហាណូយ។
(VOVworld) - សន្និសីទក្រៅផ្លូវការបណ្ដាមន្ត្រីជាន់ខ្ពស់ APEC (ISOM) និង
សកម្មភាពទាក់ទិននានា នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ធ្នូ ខាង
មុខ នៅមជ្ឈមណ្ឌលសន្និសីទជាតិ រដ្ឋធានីហាណូយ។នេះជាសកម្មភាពដំបូងក្នុង
ចំណោមព្រឹត្តិការណ៍នៃឆ្នាំ APEC វៀតណាម២០១៧ ដែលប្រទេសម្ចាស់ផ្ទះ រៀបចំ
ឡើង។សន្និសីទនេះនឹងមានសកម្មភាពស្នូលចំនួន៣។សិក្ខាសាលាស្ដីអំពីអាទិភាព
នៃឆ្នាំ APEC ២០១៧ ជាឱកាសដើម្បីវៀតណាមក្ដាប់ជាប់បន្ថែមការយកចិត្តទុក
ដាក់របស់ខឿនសេដ្ឋកិច្ចសមាជិក ទទួលយកមតិរបស់តំណាងមកពីអង្គការអន្តរ
ជាតិ មជ្ឈដ្ឋានអ្នកប្រាជ្ញ និងសហគ្រាសវៀតណាមនិង APEC ស្ដីអំពីនិន្នាការសហ
ប្រតិបតិ្តការអន្តរជាតិនិងតំបន់ទាក់ទិនដល់អាទិភាពដែលវៀត ណាមបានលើក
សំណើរ។ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ប្រធានគណៈកម្មា
ធិការជាតិ APEC ២០១៧ គ្រោងនឹងអញ្ជើញជាអធិបតីសិក្ខា សាលានេះ។
កិច្ចសន្ទនា APEC និងសហគ្រាសក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី
ជំរុញកំណើននិងតភ្ជាប់​ APEC” ជាការផ្ដើមគំនិតរបស់វៀតណាមក្នុងតួនាទីជា
ប្រទេសម្ចាស់ផ្ទះ។នៅទីនេះ តំណាងចំនួន១០០រូបមកពីសភាពាណិជ្ជកម្ម​ សមា
គមន៍ អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសនឹងមានឱកាសផ្លាស់ប្ដូរមតិ
ជាមួយតំណាង APEC នាយកប្រតិបត្តិលេខាធិការដ្ឋាន APEC អន្តរជាតិ ប្រធាន
 SOM APEC ប៉េរូ ២០១៦និងតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស
APEC។
សន្និសីទក្រៅផ្លូវការបណ្ដាមន្ត្រីជាន់ខ្ពស់ APEC (ISOM) ជាសកម្មភាពសំខាន់
 បំផុត ដែលត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួង
 ការបរទេសវៀតណាមលោក Bui Thanh Son ប្រធានបណ្ដាមន្ត្រីជាន់ខ្ពស់(SOM)
 APEC ២០១៧។សន្និសីទនេះប្រមូលផ្ដុំការពិភាគ្សាអំពីអាទិភាព សកម្មភាព
សំខាន់ៗនៃឆ្នាំ APEC ២០១៧ ធ្វើជាមូលដ្ឋានដើម្បីយកមកអនុម័តនៅសន្និសីទ
 បណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM ១) នាខែមិនាឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ