ឧទ្ទេសនាមវប្បធម៌តន្ត្រីវៀតណាមនិងអេហ្ស៊ីបលើរលកផ្សាយសម្លេង

Chia sẻ
(VOVWORLD) -“រូមកិច្ចសហការប្រកបដោយភាពជាក់ស្តែងនិងប្រសិទ្ធភាព” នោះជាការសន្យារវាងអគ្គនាយករងវិទ្យុសម្លេងវៀត ណាម លោក Nguyen Xuan Huy និងថ្នាក់ដឹកនាំ វិទ្យុសម្លេងនិងទូរទស្សន៍ជាតិអេហ្ស៊ីប នៅក្នុងជំនួបធ្វើការនៅទីក្រុងគែរនាថ្ងៃទី១៧ ខែមេសា។
ឧទ្ទេសនាមវប្បធម៌តន្ត្រីវៀតណាមនិងអេហ្ស៊ីបលើរលកផ្សាយសម្លេង - ảnh 1 អគ្គនាយករងលោក Nguyen Xuan Huy ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប Do Hoang Long រួមទាំងក្រុមការងារវិទ្យុសម្លេងវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយវិទ្យុសម្លេងជាតិអេហ្ស៊ីប

ក្នុងជំនួបនេះ លោក Nguyen Xuan Huy បានអះអាងថា បានត្រៀមជាស្រេច សហការជាមួយស្ថាប័នឃោសនារបស់អេហ្ស៊ីបក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មាន និងអនុវត្តន៍ជាក់ស្តែងនូវខ្លឹមសារចែងក្នុងអនុស្សារ ណៈនៃកិច្ចសហប្រតិបត្តិការរវាង វិទ្យុសម្លេងវៀតណាមជាមួយវិទ្យុសម្លេងជាតិអេហ្ស៊ីបដែលបានចុះហត្ថលេខាកាល ពីឆ្នាំ២០១៧។ ភាគីទាំងពីរបានសន្យានឹងផ្លាស់ប្តូរយ៉ាងឆាប់ៗ រាល់កម្មវិធីអំពីវប្បធម៌ តូរ្យតន្ត្រី ទេសចរណ៍តាមរយៈរលកផ្សាយសម្លេងនិងកញ្ជក់ទូរទស្សន៍ដើម្បីប្រជាជន នៃប្រទេសទាំងពីរបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។

        រីឯខ្លួនវិញ នាយកវិទ្យុផ្សាយសម្លេងជាតិអេហ្ស៊ីប Nadia Mabrouk បានអះអាង សារជាថ្មីថា នឹងជម្រុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នផ្សាយសម្លេងនៃប្រទេស ទាំងពីរ ជាពិសេសតភ្ជាប់ជាមួយព្រឹត្តិការណ៍នយោបាយ វប្បធម៌របស់ប្រទេសទាំង ពីរ និងក្នុងឱកាសប្រទេសទាំងពីរអបអរសាទរខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ ទំនងការទូត។ ភាគីទាំងពីរនឹងសហការក្នុងការផ្លាស់ប្តូរអ្នកយកព័ត៌មាន ចែករំលែក បទពិសោធន៍ប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឌីជីថល់ដើម្បីរួមចំណែកជម្រុញ ការអភិវឌ្ឍរបស់ស្ថាប័នផ្សាយសម្លេងជាតិនៃប្រទេសទាំងពីរ។

        ក្នុងឱកាសនេះ ក្រុមការងារនៃវិទ្យុសម្លេងវៀតណាមបានទៅទស្សនាការអនុ វត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការផ្សាយសម្លេងនិងទូរទស្សន៍របស់អេហ្ស៊ីបផងដែរ៕

ប្រតិកម្មទៅវិញ