ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស រិះគន់ផែនការខុសច្បាប់របស់អ៊ីស្រាអែលក្នុងការដាក់បញ្ចូលតំបន់ West bank

Chia sẻ
(VOVWORLD) - លោកស្រី Bachelet បានអះអាងថា រាល់សកម្មភាពណាមួយរបស់អ៊ីស្រា អែលមិនថាការដាក់បញ្ចូល ៥% ឬ ៣០% នៃតំបន់ West Bank គឺខុសច្បាប់ទាំងស្រុង ហើយលោកស្រីក៏បានបង្ហាញការព្រួយបារម្ភថាទង្វើរនេះនឹងបង្កឱ្យមានរលកនៃការតវ៉ាដែលបន្លាយរយៈពេលជាច្រើនទសវត្សផងដែរ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស រិះគន់ផែនការខុសច្បាប់របស់អ៊ីស្រាអែលក្នុងការដាក់បញ្ចូលតំបន់ West bank - ảnh 1 ជ្រលងភ្នំហ្ស៊កដានីតំបន់អ៊ីស្រាអែលមានបំណងដាក់បញ្ចូលគ្នា។ (រូបភាព៖ Reuters / TTXVN)

នាថ្ងៃទី ២៩ ខែមិថុនា ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី Michelle Bachelet បានប្រកាសថាផែនការរបស់អ៊ីស្រាអែលដាក់បញ្ចូលមួយផ្នែកនៃដែនដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់នៅតំបន់ វេសប៊ែង ( West Bank) គឺជាអំពើខុសច្បាប់ ព្រមទាំងព្រមានថាទង្វើរនេះអាចបង្កឱ្យមានផលវិបាក "មហន្តរាយដ៏ព្រៃផ្សៃ" ទៀតផង។

លោកស្រី Bachelet បានអះអាងថា រាល់សកម្មភាពណាមួយរបស់អ៊ីស្រា អែលមិនថាការដាក់បញ្ចូល ៥% ឬ ៣០% នៃតំបន់ West Bank គឺខុសច្បាប់ទាំងស្រុង ហើយលោកស្រីក៏បានបង្ហាញការព្រួយបារម្ភថាទង្វើរនេះនឹងបង្កឱ្យមានរលកនៃការតវ៉ាដែលបន្លាយរយៈពេលជាច្រើនទសវត្សផងដែរ ព្រមទាំង នឹងបំផ្លិចបំផ្លាញប្រទេសអ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរក៏ដូចជាជនប៉ាឡេស្ទីនផងដែរ៕

ប្រតិកម្មទៅវិញ