ឧត្តមស្នងការសហភាពអាហ្វ្រិក (AU) អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការគំរាមកំហែងសន្តិសុខនៅក្នុងទ្វីបអាហ្វ្រិក

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ១១ ខែវិច្ឆិកា ឧត្តមស្នងការសហ ភាពអាហ្វ្រិក (AU) ដើម្បីសន្តិភាពនិងសន្តិសុខ  Smail Chergui  បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការគំរាមកំហែងសន្តិសុខដែលកំពុងកើនឡើងនៅទ្វីបអាហ្វ្រិកប្រកបដោយប្រសិទ្ធភាព។
ឧត្តមស្នងការសហភាពអាហ្វ្រិក (AU) អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការគំរាមកំហែងសន្តិសុខនៅក្នុងទ្វីបអាហ្វ្រិក - ảnh 1 ឧត្តមស្នងការសហភាពអាហ្វ្រិក (AU) ដើម្បីសន្តិភាពនិងសន្តិសុខលោក Smail Chergui  (រូបថត៖Vietnamplus.vn)

ថ្លែងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរវាងគណៈកម្មាធិការស្ថាបនាសន្តិភាពនៃ អ.ស.ប និង គណៈកម្មាធិការសន្តិភាពនិងសន្តិសុខ AU នៅរដ្ឋធានី Addis Abanaរបស់ Ethiopia លោក Chergui បានមានប្រសាសន៍ថា ភាពស្មុគស្មាញនៃបរិយាកាសសន្តិសុខជាថាមវន្តនៅទ្វីបអាហ្រ្វិក ទាមទារឱ្យមានការផ្សះផ្សារគ្នាដើម្បីឆ្ពោះទៅកសាងវប្បធម៌ និងការរួមរស់ដោយសន្តិភាពផងដែរ។ AU និងអ. ស. ប គប្បីបង្កើនទំនាក់ទំនងភាពជាដៃគូ ដើម្បីទប់ស្កាត់រាល់បញ្ហាប្រឈមសន្តិសុខដែលគំរាមកំហែងដល់ស្ថិរភាពអាហ្វ្រិកផងដែរ។ លើសពីនេះទៀត AU ចាំបាច់ត្រូវពង្រឹងតួនាទីរបស់ខ្លួននៅក្នុងដំណើរការនៃការស្តានិងកសាងសន្តិភាពឡើងវិញក្រោយពីជម្លោះ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសសមាជិក សំដៅលើកកំពស់ការទទួលខុសត្រូវ ជាពិសេសបង្កើនការចូលរួមរបស់ស្ត្រីនិងយុវជនក្នុងការកសាងសន្តិភាព៕

ប្រតិកម្មទៅវិញ