ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៖ បាតុកម្ម​នៅសហរដ្ឋអាមេរិក​បង្ហាញនូវវិសមភាព

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែមិថុនា ចលនាបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍បានកើតមានឡើងនៅទីក្រុង Perth និង Sydney នៃ ប្រទេសអូស្ត្រាលី។ 
ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ៖ បាតុកម្ម​នៅសហរដ្ឋអាមេរិក​បង្ហាញនូវវិសមភាព - ảnh 1 ប្រជាជនចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក  (រូបថតៈ AFP / TTXVN)

ក្នុងសេចក្តីប្រកាសនាថ្ងៃទី ២ ខែឧសភា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានចាត់ទុកថា បាតុកម្មនៅតាមទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក បានផ្ដើមចេញពីការស្លាប់របស់បុរសស្បែកខ្មៅ លោក George Floyd បានសរឲ្យឃើញថា អំពើហឹង្សារបស់ប៉ូលីស ដែល ផ្តោតលើជនជាតិស្បែកខ្មៅ និងវិសមភាពដែលទាក់ទងនឹងសុខភាព ការអប់រំ និងការងារធ្វើ។ លោកស្រី Bachelet បានលើកច្បាស់ថាជំងឺរាតត្បាត COVID – 19 បានជះឥទ្ធិពលបំផ្លិចបំផ្លាញទៅលើប្រជាជនដើមកំណើតអាហ្វ្រិក និងជនជាតិភាគតិច ប្រេស៊ីល ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានអំពាវនាវឲ្យបង្កលក្ខណៈងាយស្រួលសម្រាប់មុខសញ្ញាទាំងនេះ ក្នុងការអភិក្រមជាមួយការធ្វើតេស្តសុខាភិបាល និងថែទាំសុខភាពផងដែរ។

ក្នុងព្រឹត្តិការណ៍ទាក់ទឹមមួយទៀត ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែមិថុនា ចលនាបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍បានកើតមានឡើងនៅទីក្រុង Perth និង Sydney នៃ ប្រទេសអូស្ត្រាលី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីបានឲ្យដឹងថា មានប្រជាពលរដ្ឋប្រមាណ ៣៦ ពាន់នាក់បានចុះឈ្មោះចូលរួមការដើរដង្ហែនៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ