កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G7 នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នោថ្ងៃទី៥ មិថុនា ឆ្នាំ២០២១។ (រូបថត៖ AFP/VNA) |
លិខិតនេះបានសម្ដែងនូវគោលបំណងថា ថ្នាក់ដឹកនាំក្រុមប្រទេស G7 នឹងផ្ដល់ ជំនួយបន្ទាន់ជាវ៉ាក់សាំងបង្ការកូវីដ ១៩ មុនខែសីហាឆ្នាំ២០២១ ព្រមទាំងដាក់ចេញ ផែនការបន្តផ្គត់ផ្គង់វ៉ាក់សាំងលើទ្រង់ទ្រាយធំសម្រាប់ប្រទេសក្រីក្រជាង។
បើតាមព័ត៌មានរបស់ UNICEF បានបង្ហើបថា ក្រុមប្រទេស G7 នឹងប្រមូល វ៉ាក់សាំងគ្រប់ ១៥០ លានដូស ក្នុងពេលឆាប់ៗ (ស្មើនឹង២០%នៃចំនួនវ៉ាក់សាំងសរុប នៃក្រុមនេះ) ដើម្បីជួយគាំទ្រដល់ប្រទេសផ្សេងៗក្នុងរយៈពេលចាប់ពីខែមិថុនាដល់ ខែសីហាឆ្នាំ២០២១ ដោយមិនប៉ះពាល់ដល់ល្បឿនចាក់វ៉ាក់សាំងជូនមនុស្សពេញវ័យ នៅតាមប្រទេសនានាដែលផលិតវ៉ាក់សាំងបាន៕