ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ sggp.org.vn) |
ឥណទានគោលនយោបាយគឺជាសសរស្តម្ភដ៏សំខាន់មួយនៃកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ខណៈដែលឥណទានគោលនយោបាយសង្គមបានជួយសម្រួលដល់គ្រួសារចំនួន ១២ លានគ្រូមានឱកាសខ្ចីទុន ដែលក្នុងនោះមានគ្រួសារចំនួន ២,១ លានគ្រួរួច ផុតពីភាពក្រីក្រប្រកបដោយចីរភាព។ នេះគឺជាការអះអាងរបស់អង្គសន្និសីទ នៅក្នុងសន្នសីទបូកសរុបការងាររយៈពេល ៥ ឆ្នាំ នៃការអនុវត្តន៍សារចរលេខ ៤០ របស់លេខាធិការដ្ឋានស្ដីពីការពង្រឹងការដឹកនាំរបស់បក្សចំពោះឥណទានគោលនយោបាយ ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ។
អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោក Cao Duc Phat អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ នៃគណកម្មធិការសេដ្ឋកិច្ចមជ្ឈឹមបានអះអាងាថា គោលនយោបាយឥណទានគោលនយោបាយគឺជា សសរស្តម្ភដ៏សំខាន់មួយនៃកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ជាពិសេស ក្រោយពេលផ្សព្វផ្សាយសារាចរសេខ ៤០ គឺបានឆ្លើយតបនឹងតម្រូវការនិងសេចក្តីប្រាថ្នារបស់ប្រជាជនឲ្យបានទាន់ពេលវេលាផងដែរ៕