|
ឥណ្ឌាអះអាងនូវគោលជំហរបំផ្លាញចោលឧបាយកលរបស់ពួកភេរវករ (VNA) |
(VOVworld) – នាថ្ងៃទី ១៨ កញ្ញា ប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee
បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារដ៏ព្រៃផ្សៃតម្រង់ទៅលើមូលដ្ឋាន
សឹកនៃកងទ័ពថ្មើជើងនៃប្រទេសនេះប្រចាំនៅរដ្ឋ Uri រដ្ឋ Jammu និងរដ្ឋ Kashmir
ប៉ែកខាងជើងឥណ្ឌា ព្រមទាំង ប្រកាសថា៖ New Delhi នឹងបំផ្លាញចោលទាំង
ស្រុងឧបាយកលនិងបណ្ដាមុខសញ្ញាគាំទ្រលិទ្ធិភេរវកម្ម។ ប្រធានាធិបតី
Mukherjee បានអះអាងថា៖ ឥណ្ឌានឹងមិនភិតភ័យចំពោះបណ្ដា ការវាយ
ប្រហារពោលខាងលើទេ។ លោកក៏បានផ្ញើរការរំលែកទុកដ៏ជ្រាលជ្រៅ ចំពោះ
បណ្ដាគ្រួសារជនរងគ្រោះ។ មុននោះ នាថ្ងៃទី ១៧ កញ្ញា នាយករដ្ឋមន្ត្រី ឥណ្ឌា
លោក Narenda Modi បានថ្កោលទោសការវាយប្រហារពោលខាងលើ ផងដែរ៕