ឥណ្ឌាសហការជាមួយវៀតណាមធ្វើតេស្តនិងផលិតវ៉ាក់សាំង Nanocovax

Chia sẻ

(VOVWORLD) - ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្នុងទម្រង់នៃការរួមបញ្ចូលគ្នាទាំងតាមផ្ទាល់មុខនិងតាមប្រព័ន្ធវីដេអូ។

ឥណ្ឌាសហការជាមួយវៀតណាមធ្វើតេស្តនិងផលិតវ៉ាក់សាំង Nanocovax - ảnh 1លោក Yogendra Vekaria នាយកប្រតិបត្តិក្រុមហ៊ុន Vekaria Healthcare LLP របស់ឥណ្ឌា បានចុះកិច្ចសន្យាក្រោមការធ្វើជាសាក្សីរបស់ឯកអគ្គរដ្ឋទូត Pham Sanh Chau និងភ្ញៀវកិត្តិយស (រូបថត៖ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅឥណ្ឌា)

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងធ្វើសកម្មភាពរបស់ “ក្រុមឆ្លើយ តបរហ័សអំពីថ្នាំនិងវ៉ាក់សាំង” ដែលបង្កើតឡើងដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau នាពេលថ្មីៗនេះ នៅឯស្ថានទូត វៀតណាមប្រចាំនៅឥណ្ឌា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង Non Disclosure Agreement, NDA  រវាងតំណាងក្រុមហ៊ុន Vekaria Healthcare LLP នៃប្រទេសឥណ្ឌានិងតំណាងក្រុមហ៊ុន Nanogen វៀតណាមបានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងគោលបំណងបម្រើការផ្ទេរបច្ចេកវិទ្យាផលិតនិងចែក ចាយវ៉ាក់សាំង Nanocovax។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្នុងទម្រង់នៃការរួមបញ្ចូលគ្នាទាំងតាមផ្ទាល់មុខនិងតាមប្រព័ន្ធវីដេអូ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង NDA នឹងក្លាយជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរ ការពិភាក្សាស៊ីជម្រៅលើខ្លឹមសារកិច្ចសហប្រតិបត្តិការជាក់ស្តែងទាក់ទងនឹងការពង្រីកដំណាក់កាលទី ៣ នៃការផលិតនិងការចែកចាយវ៉ាក់សាំងNanocovax ក្នុងទ្រង់ទ្រាយធំនៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់បន្ទាន់។

បច្ចុប្បន្នស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាក៏កំពុងជំរុញការបង្កើតមណ្ឌលឧស្សាហកម្មមួយឈ្មោះ “ឧទ្យានឧិសថ” នៅប្រទេសវៀតណាម ដែលមានទំហំប្រហែល ៥០០ ហិកតា ដោយមានការវិនិយោគដំបូងប្រមាណ ៥០០ លានដុល្លារអាមេរិក ដោយមានបំណងបង្កើតការងារដល់កម្មករផ្ទាល់ចំនួន ៥០.០០០ នាក់ និងកម្មករប្រយោលចំនួន ២០ ម៉ឺននាក់ ហើយចំណូលនាំចេញសម្រេចបានបានប្រមាណ ៥ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ