ឥណ្ឌាបាញ់បង្ហោះមីស៊ីលប៉ាលីស្ទិកពី​នាវាមុជទឹកដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ប្រកបដោយជោគជ័យ

Chia sẻ
(VOVWORLD) - ការសាកល្បងថាមពលនុយក្លេអ៊ែបាននាំឥណ្ឌាចូលក្នុងជួរបណ្ដាប្រទេស (រួមជាមួយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងចិន) ដែលមានសមត្ថភាពវាយប្រហារ និងឆ្លើយតបដោយអាវុធនុយក្លេអ៊ែរនៅលើដីគោក លើដែនសមុទ្រ និងលើអាកាស។

កាលពីថ្ងៃទី ១៤ តុលា ឥណ្ឌាបានបាញ់សាកល្បង មីស៊ីលប៉ាលីស្ទិកពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ (SLBM) ប្រកបដោយជោគជ័យ ដែលបានផលិតក្នុងប្រទេស។ សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិឥណ្ឌាបានសង្គត់ធ្ងន់ថា នេះគឺជាកម្លាំងចលរសម្រាប់សមត្ថភាពវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធ។

ការសាកល្បងថាមពលនុយក្លេអ៊ែបាននាំឥណ្ឌាចូលក្នុងជួរបណ្ដាប្រទេស (រួមជាមួយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងចិន) ដែលមានសមត្ថភាពវាយប្រហារ និងឆ្លើយតបដោយអាវុធនុយក្លេអ៊ែរនៅលើដីគោក លើដែនសមុទ្រ និងលើអាកាស។ ការអភិវឌ្ឍ SLBM ប្រកបដោយជោគជ័យគឺជាកម្លាំងចលកររបស់ឥណ្ឌាឆ្ពោះទៅការកសាងឃ្លាំងអាវុធយោធាផ្ទាល់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ