(VOVworld)-តាមប្រភពព័ត៌មានពីទីភ្នាក់ងារ Antara នាថ្ងៃទី១៧វិច្ឆិកាឲ្យ ដឹងថា
នាបច្ចុប្បន្ន ក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង២១ជាសមាជិក វេទិការសហប្រ
តិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) មាន ប៉េរូ វៀតណាមនិងឥណ្ឌូនេស៊ី
បានដើរជួរមុខក្នុងការបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើចរាចរប្រភេទ
ទំនិញអភិវឌ្ឍន៍។ នេះជាប្រភេទផលិតផល រួម ចំណែកចូលក្នុងការអភិវឌ្ឍន៍
ជនបទនិងកាត់បន្ថយភាពក្រីក្រ។ នៅសន្និសីទ APEC ដែលប្រព្រឹត្តទៅនៅហ្វីលីពីន
ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩វិច្ឆិកា ឥណ្ឌូនេស៊ីនឹងធ្វើចលនា ព្រមទាំងអំពាវនាវថ្នាក់
ដឹកនាំ APEC អនុវត្តគោលនយោ បាយកាត់បន្ថយពន្ធចំពោះផលិតផលទំនិញ
អភិវឌ្ឍន៍។តាមរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មឥណ្ឌូនេស៊ីថា យ៉ាងហោចណាស់
ផលិតផលចំនួន ១៥៧ប្រភេទត្រូវបានចាត់ចូលជាទំនិញអភិវឌ្ឍន៍៕