កម្លាំងជួយសង្គ្រោះរកឃើញបំណែកកំទេចកំទីនៃយន្តហោះនិងឧបករណ៍ប្រើប្រាស់របស់អ្នកដំណើរនាថ្ងៃទី២៩ ខែតុលា (រូបថត៖ Xinhua/TTXVN) |
របាយការណ៍ថ្មីបំផុតចេញនាថ្ងៃទី៣០ ខែតុលា ដោយគណៈកម្មាធិការជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ឥណ្ឌូនេស៊ីបានឲ្យដឹងថា ត្រឹមតែ២នារីក្រោយការ ហោះឡើង យន្តហោះប្រភេទ Boeing 737 MAX 8 បានជួបប្រទះទៅនឹងបញ្ហា ខាងបច្ចេកទេស ហើយអាកាសយានិកនៃយន្តហោះនេះបានស្នើរសុំឲ្យស្ថានីយ៍ គ្រប់គ្រងដែនអាកាសនៅព្រលានយន្តហោះហ្សាកាតាអនុញ្ញាតឲ្យលើកកំពស់ពី៥០០ម៉ែត្រឡើងដល់ជាង១៥០០ម៉ែត្រ។ សំណើរនេះត្រូវបានយល់ស្របហើយ ប៉ុន្តែយន្តហោះនេះបានធ្លាក់តែ១១នាទីបន្ទាប់នោះ។ របាយការណ៍នេះក៏បាន បញ្ជាក់ថា នៅលើយន្តហោះនេះមានវត្តមានរបស់អ្នកដំណើរជាមនុស្សពេញ វ័យចំនួន១៧៨នាក់ កុមារ១នាក់ ទារក២នាក់ អ្នកបើកបរយន្តហោះ២នាក់ និងអាកាសយានិក៦នាក់៕