|
រូបថតៈ dienbienphu.vn |
(VOVworld)-នាថ្ងៃទី៦តុលានៅកោះបាលី ឥណ្ឌូនេស៊ី សន្និសីទថ្នាក់ដឹកនាំអង្គភាព
អាជីវកម្មនៃបណ្តាខឿនសេដ្ឋកិច្ចចំណុះវេទិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច
អាស៊ី-ប៉ាស៊ីហ្វិក (APEC)បានប្រព្រឹទ្ធទៅសម័យប្រជុំចុងក្រោយ។ ក្នុងបទថ្លែងមតិ
នៅសន្និសីទ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Susilo Bambang Yudhoyono បាន
នាំចេញ វិធានការចំនួន៧ដែលត្រូវអនុវត្តសំដៅជម្រុញកំណើនសេដ្ឋកិច្ចក្នុង តំបន់
អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងនោះ មានការបង្កើនរាល់ការខំប្រឹងប្រែង ជម្រុញ វិនិយោគ
ក្នុងតំបន់ដើម្បីរក្សាកំណើន បង្កើតការងារធ្វើ និងអភិវឌ្ឍន៌យ៉ាងខ្លាំង ក្លារប្រព័ន្ធ
ហេដ្ឋារចនាសម្ព័ន្ធ ដូចជាគ្រឹះស្ថានសំខាន់និងចាំបាច់សម្រាប់ការការ ផ្សារភ្ជាប់
តំបន់៕