ឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការជាមួយម៉ាឡេស៊ី ឡាវ និងទីម័រខាងកើត

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ ឧសភា នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២ ដែលធ្វើឡើងនៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានជួបទ្វេភាគីជាមួយមេដឹកនាំដឹកនាំប្រទេសមួយចំនួនចូលរួមកិច្ចប្រជុំនេះ។
ឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការជាមួយម៉ាឡេស៊ី ឡាវ និងទីម័រខាងកើត - ảnh 1ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។ រូបថត៖ រ៉យទ័រ

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រធានាធិបតី Joko Widodo បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហាមួយចំនួនស្តីពីព្រំដែនសមុទ្រ និងដីគោករវាងប្រទេសទាំងពីរ។ នៅក្នុងនោះ លោកប្រធានាធិបតី Joko Widodo ជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារពលករចំណាកស្រុកឥណ្ឌូនេស៊ីនៅក្នុងប្រទេសម៉ាឡេស៊ី។

នៅក្នុងជំនួបរវាងលោកប្រធានាធិបតី Joko Widodo និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone មេដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលុបបំបាត់ភាពក្រីក្រ និងការជួញដូរមនុស្សដែលកំពុងប្រព្រឹត្តិទៅជាប្រចាំក្នុងប្រទេសសមាជិកអាស៊ាន។

ក្នុងជំនួបជួបជាមួយនាយករដ្ឋមន្ត្រីទីម័រខាងកើត Taur Matan Ruak ប្រធានាធិបតី Joko Widodo បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមមួយ ដើម្បីពន្លឿនការកសាងតំបន់សេដ្ឋកិច្ចនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតី Joko Widodo ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃប្រទេសទាំងពីរក្នុងការបញ្ចប់ការចរចាស្តីពីការកំណត់ព្រំដែនគោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រតិកម្មទៅវិញ