ឥណ្ឌា​និង​ចិន​ឯកភាព​គ្នា​​ រក្សាកិច្ចសន្ទនា​តាម​រយៈ​​បណ្តាញ​​យោធានិង​ការទូត

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ១៣ ខែមករា ឥណ្ឌា និងចិនបាននាំចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបានឲ្យដឹងថា ប្រទេសទាំងពីរបានឯកភាពគ្នា ចាប់ផ្តើមវង់ចរចាបន្តបន្ទាប់ស្ដីពីបញ្ហាព្រំដែន នៅពេលវេលាដ៏ឆាប់បំផុត។ សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថាទីភ្នាក់ងារតំណាងការពារជាតិនិងការទូតនៃប្រទេសទាំងពីរ បានមានវត្តមាននៅក្នុងការចរចានេះ។
ឥណ្ឌា​និង​ចិន​ឯកភាព​គ្នា​​ រក្សាកិច្ចសន្ទនា​តាម​រយៈ​​បណ្តាញ​​យោធានិង​ការទូត - ảnh 1ទាហានឥណ្ឌាយាមល្បាតនៅតាមតំបន់ព្រំដែនជាមួយចិន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ (រូបថត៖ AFP/TTXVN)

ភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈ "ដោយស្មោះត្រង់និងស៊ីជម្រៅ" ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង (LAC) នៅតំបន់ព្រំដែន Ladakh ។ ប្រទេសទាំងពីរបានឯកភាពគ្នាថា ភាគីទាំងពីរត្រូវអនុវត្តតាម “ការបញ្ជាណែនាំបស់មេដឹកនាំរដ្ឋ” និងសម្របសម្រួលជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់បំផុត។ ប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងលទ្ធផលដែលសម្រេចបានតាំងពីមុននោះ និងអនុវត្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខនិងស្ថិរភាពនៅតំបន់ព្រំដែនភាគខាងលិច (នៃប្រទេសឥណ្ឌា) សូម្បីតែក្នុងរដូវរងារក៏ដោយ។

ភាគីទាំងពីរក៏បានឯកភាពគ្នា រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងរក្សាការសន្ទនាតាមរយៈបណ្តាញយោធានិងការទូត ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន ចំពោះបញ្ហាដែលនៅសេសសល់ក្នុងពេលឆាប់ៗនេះ៕

 

ប្រតិកម្មទៅវិញ