ឥណ្ឌូណេស៊ីអះអាងថា គ្រោះមហន្តរាយធម្មជាតិនឹង​មិនប៉ះពាល់ដល់កិច្ចប្រជុំកំពូល G20 នោះ​ឡើយ​

Chia sẻ
(VOVWORLD) - នៅថ្ងៃទី២១ ខែតុលា ទេសាភិបាលកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី លោក Wayan Koster បានបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិមួយចំនួនដែលកើតឡើងនៅកោះបាលី នឹងមិនប៉ះពាល់ដល់ការរៀបចំកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក(G20) ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនោះទេ។
ឥណ្ឌូណេស៊ីអះអាងថា គ្រោះមហន្តរាយធម្មជាតិនឹង​មិនប៉ះពាល់ដល់កិច្ចប្រជុំកំពូល G20 នោះ​ឡើយ​ - ảnh 1ប៉ូលិសឥណ្ឌូណេស៊ីបង្កើនសន្តិសុខនៅទីក្រុងហ្សាកាតា។ រូបថត៖ AFP/TTXVN

លោក Wayan Koster បានឲ្យដឹងថា បញ្ហាទឹកជំនន់ត្រូវបានដោះស្រាយរួចរាល់ ហើយស្ថានភាពបច្ចុប្បន្នមានស្ថេរភាពឡើងវិញហើយ។ ការងារដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយដោយសារអាកាសធាតុធ្ងន់ធ្ងរត្រូវបានធានា។ មន្ត្រីរូបនេះបានបន្ថែមថា អាជ្ញាធរមូលដ្ឋានបានអនុវត្តន៍ទាន់ពេលវេលានូវការងារឆ្លើយតប និងដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយ ហើយបានសាងសង់ទីកន្លែងជម្លៀសប្រជាជនប្រកបដោយសុវត្ថិភាព ហើយក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ ត្រូវបានរៀបចំកន្លែងស្នាក់នៅឲ្យបានសមរម្យ។

កិច្ចប្រជុំកំពូល G20 គ្រោងនឹងប្រព្រឹត្តទៅនៅកោះបាលីនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា។ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់សន្និសីទ ប៉ូលីសជាតិឥណ្ឌូនេស៊ី (Polri) បានដាក់ពង្រាយកងកម្លាំងធានាសន្តិសុខជាង ៥.០០០ នាក់ សម្រាប់សកម្មភាពនៅក្នុងកិច្ចប្រជុំកំពូល G20 ហើយបានរៀបចំបុគ្គលិកចំនួន ១.៦០០ នាក់ឱ្យបំពេញកាតព្វកិច្ចជាប្រចាំនៅក្នុងតំបន់ប្រមូលផ្តុំ៕

ប្រតិកម្មទៅវិញ