ឥណ្ឌូណេស៊ីរៀប​ចំ​សន្និសីទថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ និង​ធនាគារកណ្តាល​G20

Chia sẻ
(VOVWORLD) - កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញ(G20) នឹងប្រព្រឹត្តទៅជាលើកដំបូងក្នុងឆ្នាំ២០២២នេះ នាថ្ងៃទី១៧-១៨ ខែកុម្ភៈ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលកំពុងកាន់តំណែងជាប្រធាន G20 ។
ឥណ្ឌូណេស៊ីរៀប​ចំ​សន្និសីទថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ និង​ធនាគារកណ្តាល​G20 - ảnh 1ប្រភព៖ th.boell.org

នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ទេសាភិបាលធនាគារកណ្តាលឥណ្ឌូនេស៊ី លោក Perry Warjiyo បានឲ្យដឹងថា សន្និសីទនេះនឹងផ្តោតលើការពិភាក្សាជាបន្តបន្ទាប់អំពីបញ្ហាលេចធ្លោមួយចំនួននាបច្ចុប្បន្ន ដូចជាអតិផរណា ប្រក្រតីភាពគោលនយោបាយ និងការផ្លាស់ប្តូរឌីជីថល ដើម្បីជួយគាំទ្រដល់ប្រទេសជាសមាជិក ក្នុងការស្តារឡើងវិញខឿនសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីរយៈពេល ២ ឆ្នាំរងវិបត្តិជាច្រើនពីជំងឺរាតត្បាតកូវីដ-១៩។ លើសពីនេះទៅទៀត តំណាងចូលរួមសន្និសីទ ក៏នឹងពិភាក្សាអំពីការអភិវឌ្ឍនិងស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុពិភពលោកផងដែរ។

មុននោះ ថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុនិងធនាគារកណ្តាលនៃក្រុមប្រទេស G20 នឹងមានកិច្ចប្រជុំត្រៀមនៅថ្ងៃទី ១៥ និង ១៦ ខែកុម្ភៈ៕ 

ប្រតិកម្មទៅវិញ